Trending now

កងទ័ពវៀតណាមនិងកម្ពុជារៀបចំធ្វើលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះធម្មជាតិរួម

16:38 | 17/12/2019 (សរុបដោយវិច្ឆិកា)

កងទ័ពនៃវៀតណាមនិងកម្ពុជាមានបណ្តាសកម្មភាពដើម្បីត្រៀមរៀបចំធ្វើលំហាត់ហ្វឹកហ្វឹនសង្គ្រោះគ្រោះធម្មជាតិរួមនៅខេត្តស្វាយរៀង

ទិដ្ឋភាពនៃកិច្ចប្រជុំនៅបញ្ជាការដ្ឋានយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម។ (ប្រភព៖​ qdnd)

នាថ្ងៃទី ១៣ ខែធ្នូ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមបានរៀបចំកិច្ចប្រជុំដើម្បីផ្តល់ព័ត៌មានដល់សារព័ត៌មានស្តីពីការរៀបចំសមយុទ្ធជួយសង្គ្រោះគ្រោះមហន្ដរាយធម្មជាតិនៅតាមតំបន់ព្រំដែនគោកដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាឆ្នាំ ២០១៩។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានសម្របសម្រួល ដឹកនាំលំហាត់សមយុទ្ធ បានដឹកនាំក្រុមការជំនាញចុះ ត្រួតពិនិត្យទីតាំងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺន នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងធ្វើលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះធម្មជាតិរួមគ្នារវាងកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។ (ប្រភព៖ FN)


រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺន មានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួម ខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា ៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។

ខ្លឹមសារនៃការអនុវត្តធ្វើលំហាត់ចែកចេញជា២ ដំណាក់កាល គឺលំហាត់លើទីលាន និងការងារមនុស្សធម៌។

* លំហាត់លើទីលាន មានស៊ើបការណ៍ ការប្រមូលផ្ដុំជនរងគ្រោះទៅកាន់កន្លែងសុវត្ថិភាព ការលាងសម្អាត ការបន្សាបជាតិពុល ការព្យាបាលបឋម និងការបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។

* ការងារមនុស្សធម៌ មានការជួយព្យាបាល ការផ្សព្វផ្សាយវិធានការទប់ស្កាត់រោគរាតត្បាត និងការផ្តល់អំណោយជូនប្រជាជន។

ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដែលធ្វើឡើងនៅខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ។ តាមរយៈការធ្វើសមយុទ្ធនេះ ក៏រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណីសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមករវាងកងទ័ពនិងប្រជាជននៃប្រទេសវៀតណាម​និងកម្ពុជាផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម