Trending now

ពិនិត្យជំងឺនិងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រជាង ១.០០០ នាក់នៅកម្ពុជា

22:28 | 08/11/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម ផ្សាយព័ត៍ពីខេត្តមណ្ឌលគីរី (កម្ពុជា) បានឲ្យដឹងថា បញ្ជាការដ្ឋានយោធា ខេត្ត Dak Nong (វៀតណាម) ទើបតែបានរៀបចំការពិនិត្យជំងឺនិងចែកថ្នាំ ដោយឥតគិតថ្លៃសម្រាប់ប្រជាជនជាង ១.០០០ នាក់ ដោយមានតម្លៃជាង ២០០ លានដុងនៅឃុំសែនមនោរម្យស្រុកអូររាំងប្រទេសកម្ពុជា។

ការចែកអំណោយដល់ប្រជាជនក្រីក្រជាង ១.០០០ នាក់នៅកម្ពុជា (រូបថត៖ vietnamplus.vn)

លោកស្រី គូគុណ អនុប្រធានរងស្រុកអូររាំងក្នុងនាមជាអ្នកតំណាងអាជ្ញាធរ ស្រុកនេះបានថ្លែងអំណរគុណចំពោះការគាំទ្រនិងការផ្តល់ជំនួយរបស់ប្រតិភូវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថាបញ្ជាការដ្ឋានយោធាខេត្ត Dak Nong របស់ វៀតណាមបានចុះសួរសុខទុក្ខ ព្រមទាំងជួយពិនិត្យជំងឺ ចែកថ្នាំ និងផ្តល់ អំណោយដល់ប្រជាជននៅទីនេះជាច្រើនលើក ច្រើនសារហើយ ហើយលោកស្រីបានសង្ឃឹមថាជំនួយនេះនឹងបន្តធ្វើឡើងទៀតនាពេលខាងមុខ។

គ្រូពេទ្យវៀតណាមចែកថ្នាំជូនប្រជាជនកម្ពុជា (រូបថត៖ vietnamplus.vn)

រីឯខ្លួនវិញ លោកវរសេនីយ៍ទោបំរុង Dang Van Tien អនុប្រធានខាង នយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានមានប្រសាសន៍ ថា“ នេះជាគោលការណ៍និងជាខ្លឹមសារមួយដ៏មានអត្ថន័យខាង នយោបាយខ្ពស់ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជននិង កងកម្លាំងប្រដាប់អាវុធរវាងប្រទេសទាំងពីរនៅតាមព្រំដែន។ ការពិនិត្យនិង ចែកថ្នាំសង្កូវឥតគិតថ្លៃនឹងជួយបង្កើនចំណងសាមគ្គីភាពនិងប្រពៃណីរវាង វៀតណាមនិងកម្ពុជា ព្រមទាំងជួយឲ្យធ្វើប្រសើរឡើងនូវស្ថានភាព សន្តិសុខនយោបាយតាមខ្សែព្រំដែនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ