Trending now

សហគ្រាសកូរ៉េខាងត្បូងជំរុញពាណិជ្ជកម្មនៅទីក្រុងហូជីមិញ

13:09 | 24/10/2019 (ហេង វុធ្ធី)

យុគសម័យ - ដើម្បីតភ្ជាប់ ផ្លាស់ប្តូរនិងជំរុញពាណិជ្ជកម្មរវាងវៀតណាម - កូរ៉េខាងត្បូង នាថ្ងៃទី ២២ ខែតុលានៅទីក្រុងហូជីមិញ សមាគមសហគ្រាសធុនតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) បានរៀបចំសិក្ខាសាលាស្តីពីការអភិវឌ្ឍទីផ្សារនាំចេញ - នាំចូលនៅអាស៊ីអាគ្នេយ៍។

សហគ្រាសកូរ៉េខាងត្បូងជំរុញពាណិជ្ជកម្មនៅទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

លោក Kim Duck Lyong ប្រធានការិយាល័យតំណាងសមាគមសហគ្រាសធុនតូចនិងមធ្យមកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានឲ្យដឹងថាចាប់តាំងពីដើមឆ្នាំ ២០១៩ រហូតដល់ពេលនេះ នេះគឺជាលើកទី ៥ ដែល KBIZ បានរៀបចំនិងបញ្ជូនសហគ្រាសកូរ៉េខាងត្បូងមក វៀតណាមដើម្បីជម្រុញវិស័យពាណិជ្ជកម្ម។

សហគ្រាសភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម ហេតុដូច្នេះចាំបាច់ត្រូវសហការជាមួយសហគ្រាសវៀតណាមលើគ្រប់វិស័យ។ ប្រសិនបើកាលពីមុន សហគ្រាសកូរ៉េខាងត្បូងគ្រាន់តែចាប់អារម្មណ៍ក្នុងការណែនាំផលិតផលសំលៀកបំពាក់បង្ហាញម៉ូដនិងគ្រឿងសំអាងនៅទីផ្សារវៀតណាមប៉ុណ្ណោះ ក៏ប៉ុន្តែថ្មីៗនេះគេបានផ្តោតលើវិស័យឧស្សាហកម្ម ហើយតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មជាក់ស្តែង នឹងជួយឱ្យសហគ្រាសវៀតណាមនិងកូរ៉េខាងត្បូងអាចស្វែងយល់ច្បាស់អំពីផលិតផលនិងក្តាប់យកបាននូវព័ត៌មានអំពីធុរជនបានផង។ សកម្មភាពទាំងនេះនឹងជួយចែករំលែកបទពិសោធន៍ក៏ដូចជាចាប់យកឱកាសសហប្រតិបត្តិការវិនិយោគក៏ដូចជាលើកស្ទួយនូវគុណភាពផលិតផលនៃប្រទេសទាំងពីរផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម