Trending now

វៀតណាម និងកូរ៉េពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការបន្សាំបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល

17:58 | 21/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ១៩ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (រដ្ឋធានីហាណូយ) ឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) និងប្រធានមូលនិធិសន្តិភាព (ជប៉ុន)។

កិច្ចសហប្រតិបត្តិការស្រាវជ្រាវវៀតណាម-នូវែលសេឡង់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល កិច្ចសហប្រតិបត្តិការស្រាវជ្រាវវៀតណាម-នូវែលសេឡង់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល
ជំរុំរដូវក្តៅយុវជនវៀតណាម-រុស្ស៊ីនៅឆ្នាំ ២០២៣៖ ចាប់អារម្មណ៍លើ AI និងការផ្លាស់ប្តូរឌីជីថល ជំរុំរដូវក្តៅយុវជនវៀតណាម-រុស្ស៊ីនៅឆ្នាំ ២០២៣៖ ចាប់អារម្មណ៍លើ AI និងការផ្លាស់ប្តូរឌីជីថល
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបប្រធាន KOICA លោក Chang Won-sam។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបប្រធាន KOICA លោក Chang Won-sam។

ក្នុងជំនួបជាមួយប្រធាន KOICA លោក Chang Won-sam លោកឧបនាយករដ្ឋ មន្ត្រី Tran Luu Quang បានវាយតម្លៃខ្ពស់ចំពោះជំនួយឥតសំណងរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង តាមរយៈ KOICA សម្រាប់ប្រទេសវៀតណាម ដែលសម្រេចបាន ប្រមាណ ៦០០ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំមុន។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ KOICA បន្តបង្កើនទំហំជំនួយឥតសំណងជូនវៀតណាម ជាពិសេសលើ វិស័យនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ ព្រមទាំងស្នើ ឱ្យ KOICA ពិចារណាលើការជំរុញរដ្ឋាភិបាលកូរ៉េខាងត្បូងឲ្យមានការសន្យាជាផ្លូវការ ចំពោះគម្រោងផ្គត់ផ្គង់អគ្គីសនីដល់ជនបទពីបណ្តាញអគ្គិសនីជាតិក្នុងខេត្ត Dien Bien ដោយមានទុនវិនិយោគរំពឹងទុកសរុបប្រហែល ២០ លានដុល្លារ។

រីឯខ្លួនវិញ ប្រធាន KOICA លោក Chang Won-sam បានអះអាងថា រដ្ឋាភិបាល កូរ៉េខាងត្បូង និង KOICA យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀត ណាម ហើយនិយាយថា ឆ្នាំនេះនឹងបង្កើនទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ វៀតណាមឱ្យឡើងដល់ជាង ៥២ លានដុល្លារអាមេរិក កើនឡើងជិត ៥០% បើធៀប នឹងឆ្នាំមុន។

ក្នុងជំនួបជាមួយប្រធានមូលនិធិ Nippon និងជាប្រធានកិត្តិយសនៃមូលនិធិ សន្តិភាព Sasakawa លោក Yohei Sasakawa លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់ចំពោះការឧបត្ថម្ភរបស់មូលនិធិ Nippon និងមូលនិធិសន្តិភាព Sasakawa សម្រាប់ ប្រទេសវៀតណាម អស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងទៅ តាមរយៈកម្មវិធីប្រកប ដោយប្រសិទ្ធភាពដូចជា៖ កម្មវិធីផ្លាស់ប្តូរផ្នែកការពារជាតិវៀតណាម-ជប៉ុន កម្មវិធីលុប បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ លំបាករបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា លោកប្រធាន Yohei Sasakawa នឹងបន្តមានកម្មវិធី និងគម្រោងជួយឧបត្ថម្ភវៀតណាម និងជំរុញសហ គ្រាសជប៉ុនមកបណ្តាក់ទុននៅវៀតណាមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR