Trending now

ពិធីជួបប្រាស្រ័យមិត្តភាពសិល្បៈវៀតណាម - ឡាវ

15:02 | 10/10/2019 (ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៦៥ នៃការរំដោះរដ្ឋធានីហាណូយ នារសៀលថ្ងៃទី ៩ ខែតុលា នៅទីក្រុងវៀងច័ន្ទ នាយកដ្ឋានសំដែងសិល្បៈ (ឡាវ) សហការជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅឡាវ; មន្ទីរព័ត៌មានវប្បធម៌និងទេសចរណ៍ទីក្រុងវៀងច័ន្ទ (ឡាវ) និងសមាគមវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ បានរៀបចំកម្មវិធីជួបប្រាស្រ័យវប្បធម៌និងសិល្បៈក្រោមប្រធានបទ“ ហាណូយ - បេះដូងពណ៌ក្រហម” ។

អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម័និងទេសចរណ៍ឡាវ លោក Buangern Xaphuvong (រូបថត៖ VNA)

ពិធីនេះត្រូវបានប្រារព្ធឡើងនៅប្រទេសឡាវ ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការរំដោះរដ្ឋធានីហាណូយ ព្រមទាំងរួមចំណែកដល់ការអប់រំប្រពៃណីនិងប្រវត្តិសាស្ត្ររបស់វៀតណាមស្តីពីចំណងមិត្តភាពដ៏អស្ចារ្យ និងទំនាក់ទំនងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ វៀតណាម-ឡាវ។

កម្មវិធីសិល្បៈត្រូវបានសំដែងដោយសិល្បករជំនាញនិងមិនជំនាញដែលមកពីក្រុមសិល្បករជាតិឡាវ ក្រុមសៀកជាតិឡាវ និងអតីតនិស្សិតឡាវដែលធ្លាប់បានសិក្សានៅប្រទេសវៀតណាម។ ពិធីសំដែងសិល្បៈនេះបានបង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពដ៏ស្មោះត្រង់និងភ្លឺស្វាងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម - ឡាវ។

ទន្ទឹមនឹងនេះគណៈរៀបចំកម្មវិធីក៏បានរៀបចំការបរិច្ចាគដើម្បីជួយឧបត្ថម្ភដល់ប្រជាជនឡាវនិងវៀតណាមនៅតាមខេត្តចំនួន ៦ នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសឡាវដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម