Trending now

គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

15:43 | 14/08/2019 (យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ Valery Vasilevich Gerasimov អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ និងជាអនុរដ្ឋមន្រ្តីទី ១ នៃសហព័ន្ធរុស្ស៊ីនាព្រឹកថ្ងៃទី ១៣ ខែសីហា គណៈប្រតិភូយោធាជាន់ខ្ពស់ប្រជាជនវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងចូលរួមពិធីបិទមហោស្រពកីឡាយោធាអន្តរជាតិ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩។

លោកឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ tapchithongtindoingoai.vn)

ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក Phan Van Giang លើកនេះបានធ្វើឡើងក្នុង បរិបទដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ វៀតណាម - សហព័ន្ធរុស្ស៊ីមានរបកគំហើញយ៉ាងច្បាស់លាស់តាមទិសដៅស៊ីជម្រៅ ប្រសិទ្ធភាពនិងជាក់ស្តែង។ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងជំរុញកិច្ចសហប្រតិបត្តិការរវាងអគ្គសេនាធិការនៃប្រទេសទាំងពីរ បានបញ្ជាក់ពីតួនាទីជាសរសរទ្រូងក្នុងទំនាក់ទំនងរួមនៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរសង្ឃឹមនឹងបន្តពង្រឹងជំនឿទុកចិត្តនិងយុទ្ធសាស្ត្រជាយូរអង្វែងដើម្បីរួមចំណែកបង្កើនចំណងមិត្តភាពជាប្រពៃណីរវាងយោធានៃប្រទេសទាំងពីរស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីផងដែរ៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម