Trending now

ពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងទីក្រុង Ho Chi Minh និងប្រជាជនជប៉ុន

11:13 | 30/07/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ២៩ ខែកក្កដា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh បានទទួលជួបលោក Norikazu Suzuki អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានធ្វើដំណើរទស្សនកិច្ចនិងធ្វើការនៅទីក្រុង Ho Chi Minh ។

លោក Norikazu Suzuki និង លោក Vo Van Hoan

ក្នុងនាមរបស់ថ្នាក់ដឹកនាំនៃទីក្រុង​ Ho Chi Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh លោក Vo Van Hoan បានអបអរសាទរអនុរដ្ធមន្រ្តីក្រសួងការបរទេសជប៉ុនបានធ្វើដំណើរទស្សនកិច្ចទៅទីក្រុង Ho Chi Minh នឹងបានថ្លែងថាដំណើរទស្សនកិច្ច​នេះនឹងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងជប៉ុនក៏ដូចជារវាងទីក្រុង Ho Chi Minh និងជប៉ុន។

ថ្នាក់ដឹកនាំរបស់ទីក្រុង Ho Chi Minh បានវាយតម្លៃខ្ពស់ការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការការបរទេសអន្តរជាតិជប៉ុន (JICA) សម្រាប់គម្រោងសំខាន់ៗរបស់ទីក្រុង Ho Chi Minh។ ទីក្រុង Ho Chi Minh ក៏បានប្តេជ្ញាបន្តលើកកម្ពស់បរិយាកាសវិនិយោគបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ដែលមានសហគ្រាសជប៉ុនបានវិនិយោគធ្វើអជិវកម្មយូរអង្វែងនៅទីក្រុង​ Ho Chi Minh។

លោក Norikazu Suzuki បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃទីក្រុង ​Ho Chi Minh ដែលបានធ្វើទទូលជួបគណៈប្រតិភូ ហើយលោកបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មរបស់ទីក្រុង Ho Chi Minh គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច - សង្គមកិច្ចឈានមុខមួយរបស់វៀតណាម។ ទន្ទឹមនឹងនេះដែរលោកក៏បានផ្ញើអំណរគុណដល់ថ្នាក់ដឹកនាំនៃទីក្រុង Ho Chi Minh បានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សមាគមសហគ្រាសជប៉ុនកំពុងវិនិយោគនិងធ្វើអជិវកម្មនៅទីក្រុង Ho Chi Minh។

រដ្ឋាភិបាលជប៉ុនតែងតែគោរពតួនាទីសំខាន់ៗរបស់ទីក្រុង Ho Chi Minh ក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនិងរវាងទំនាក់ទំនងរបស់ជប៉ុននិងតំបន់។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានអះអាងថា រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច ស្នើរទីក្រុង Ho Chi Minh លើកកម្ពស់សកម្មភាពសម្របសម្រួលជាមួយជប៉ុនក្នុងវិស័យកិច្ចសហប្រតិបត្តិការពលក​ម្មដូចជា ពង្រឹងការផ្លាស់ប្តូរព័ត៌មានអាជីព បណ្តុះបណ្តាលវិជ្ជាជិវៈ​ដើម្បីរួមចំណែកក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជប៉ុននិងវៀតណាមបានឯកភាពនៅកិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ច G២០ អំពីកិច្ចសហប្រតិបត្តិការពលកម្មនៃប្រទេសទាំងពីរ។

លោក Norikazu Suzuki ក៏បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះមហោស្រពប្រគុំតន្ត្រីអាស៊ាន - ជប៉ុនឆ្នាំ២០១៩បានប្រារព្ធប្រកបដោតជោគជ័យនៅថ្ងៃ ២៨ ខែកក្កដានៅរដ្ឋធានី Ha Noi ហើយលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានបង្ហាញពីបំណងប្រាថ្នា បន្តលើកកម្ពស់បន្ថេមទៀតសកម្មភាពផ្លាស់ប្តូរវប្បធម៍រវាងជំនាន់វាយក្មេងនៃប្រទេសទាំងពីរ ទន្ទឹមនឹងនេះដែរ ស្នើរថ្នាក់ដឹកនាំនៃទីក្រុង Ho Chi Minh គាំទ្រជប៉ុនរៀបចំឡើងព្រឹត្តិការណ៍ បុណ្យវៀតណាម - ជប៉ុនឆ្នាំ ២០២០៕

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR