Trending now

វៀតណាម - ឡាវពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាព

13:15 | 30/07/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កម្មវិធីប្រាស្រ័យទាក់ទងមិត្តភាពព្រំដែនវៀតណាម - ឡាវ នៅខេត្ត Quang Trị បង្ហាញនូវចំណងមិត្តភាពសាមគ្គីភាពខ្សែព្រំដែនសន្តិភាពស្ថេរភាពនិងអភិវឌ្ឍន៍។

កម្មវិធីប្រាស្រ័យទាក់ទងមិត្តភាពព្រំដែនវៀតណាម - ឡាវ នៅខេត្ត Quang Trị

នាថ្ងៃ ២៩ ខែកក្កដា​នៅស្រុក Huong Hoa ខេត្ត Quang Tri អគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Tri ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត​Quang Tri បានរៀបចំឡើងកម្មវិធីប្រាស្រ័យទាក់ទងមិត្តភាពព្រំដែនវៀតណាម​ - ឡាវ។

នៅក្នុងកម្មវិធីនេះសិល្បករនៃប្រទេសទាំងពីរបានសម្តែងស្នាដៃដោយបង្ហាញពីវប្បធម៌ឡាវនិងវៀតណាម ដោយបង្ហាញពីសាមគ្គីភាពនិងមិត្តភាពជាមួយខ្សែព្រំដែនសន្តិភាព ស្ថេរភាពនិងអភិវឌ្ឍ។

ក្នុងឱកាសនេះ អគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានប្រគល់សត្វពូជចំនួន ៣០ ដែលមានតំលៃជិត ៥០០ លានដុងដល់គ្រួសារដែលជួបការលំបាកនៅតាមបន្ទាត់ព្រំដែននៃខេត្ត Quang Tri ខេត្ត Salavan ខេ្តត Savannakhet បានផ្តល់អាហារូបករណ៍ចំនួន ៣០ ដល់សិស្សដែលជួបការលំបាកនៅខេត្តចំនួន ៣៕

ទន្លេ SePon ហូរកាត់ព្រំដែនតភ្ជាប់ស្រុកពីរគឺស្រុក Huong Hoa និងស្រុក Dakrong នៃខេត្ត Quang Tri និងស្រុកចំនួន ៣ គឺ SePon Noong SaMuoi នៃខេត្ត ២ គឺ ខេត្ត Salavan និងខេត្ត Savannakhet បានក្លាយជានិមិត្តរូបនៃទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពវៀតណាម​ - ឡាវ។

ដោយមានតួនាទីស្នូលក្នុងការគ្រប់គ្រងនិងការពារសន្តិសុខនិងអធិបតេយ្យភាពព្រំដែនជាតិកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងបក្សរដ្ឋនិងប្រជាជនវៀតណាមជាមួយបក្សរដ្ឋនិងប្រជាជនឡាវ៕

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR