Trending now

សារទូរលេខអំណរសាទររបស់បក្សកុម្មុយនិស្តវៀតណាមផ្ញើរជូនចំពោះគណៈបក្សប្រជាជនកម្ពុជា

07:20 | 28/06/2019 (ប្រភព៖ vovworld.vn)

ក្នុងឱកាសរំលឹកខួបលើកទី៦៨ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា (ថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩) គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើរសារទូរលេខអំណរសាទរជូនចំពោះគណៈកម្មាធិការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជា។

សារទូរលេខអំណរសាទររបស់បក្សកុម្មុយនិស្តវៀតណាមផ្ញើរជូនចំពោះគណៈបក្សប្រជាជនកម្ពុជា (រូបថត៖vovworld.vn)

សារទូរលេខអំណរសាទរនេះ មានសរសេរថា៖ ក្នុងអំឡុងពេល៦៨ឆ្នាំកន្លងទៅ គណៈបក្ស ប្រជាជនកម្ពុជាបានដឹកនាំប្រជាជនកម្ពុជាជំនះពុះពារលើការលំបាក ការសាក ល្បងជាច្រើន ដើម្បីទទួលបានជ័យជំនះដ៏ភ្លឺស្វាងក្នុងបុព្វហេតុតស៊ូដណ្ដើម ឯករាជ្យជាតិសង្គ្រោះប្រជាជននិងប្រទេសកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រាំងស្កាត់របបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ហើយ រស់រៀនប្រទេសជាតិឡើងវិញ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលមាគ៌ាសន្តិ ភាព បង្រួបបង្រួមជាតិ រក្សារឹងមាំនូវតួនាទីស្នូលក្នុងដំណើរការកសាងនិង អភិវឌ្ឍន៍ប្រទេសកម្ពុជាជារៀងរហូត។

បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាមសូមអបអរសាទរយ៉ាងក្លៀវក្លារជូនចំពោះគណៈបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជាដែលទទួលបានសមិទ្ធផលដ៏ធំធេងនាពេលកន្លងទៅ ហើយ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹក នាំរបស់គណៈបក្សប្រជាជនកម្ពុជានោះ គឺប្រជាជនកម្ពុជានឹងបន្តរក្សារឹងមាំនូវ សន្តិភាព ស្ថិរភាព ទទួលបានសមិទ្ធផលថ្មីនិងធំធេងជាច្រើនថែមទៀតក្នុង បុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិជាងពុំខាន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ