Trending now

ប្រារព្ធកិច្ចប្រជុំ SOM នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១២

00:54 | 15/05/2019

នាព្រឹកថ្ងៃទី៩ ខែមីនា កិច្ចប្រជុំថ្នាក់អ្នកជំនាញ (SOM) ក្នុងក្របខ័ណ្ឌកិច្ច ប្រជុំលើកទី១២ គណៈកម្មាធិការសម្របសម្រួលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅនៅខេត្តត្រចេះ កម្ពុជា។

ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថតៈ VOV)

ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Le Quang Manh បានចាត់ ទុកថា នាបច្ចុប្បន្ន គម្រោងសហប្រតិបត្តិការធំៗអំពីការអភិវឌ្ឍតំបន់ព្រំដែនរួម រវាងប្រទេសទាំងបីវៀតណាម ឡាវនិងកម្ពុជា កំពុងត្រូវបានដំណើរការអនុវត្តន៍ ជាពិសេសគឺលើវិស័យវារីអគ្គីសនី ធ្វើអាជីវកម្មនិងកែច្នៃរ៉ែ ដាំដុះនិងកែច្នៃផលិត ផលដើមឈើឧស្សាហកម្ម។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ ត្រូវបាន បង្កើតឡើងជាជំហានដំបូង ប៉ុន្តែនៅតែយឺតបើប្រៀបធៀបនឹងផែនការ។ គោល ដៅនៃការបង្កើតកិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀត ណាម (CLV) នោះគឺបង្កើនចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងបី សំដៅធានាសន្តិសុខ ស្ថិរភាពនយោបាយ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ កិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណ CLV បានផ្ដោតទៅលើវិស័យមួយចំនួនដូចជា សន្តិសុខកិច្ចការបរទេស ចរាចរណ៍ដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្មនិងវិនិយោគ។

វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មហើយមានការរួមចំណែកយ៉ាងសំខាន់ជាច្រើនចំពោះតំបន់ត្រីកោណ CLV។ រហូតមកដល់ពេលនេះ សហគ្រាស វៀតណាមបានបោះទុនចំនួន៤ ពាន់លានដុល្លាអាមេរិកទៅក្នុងខេត្តនានារបស់ កម្ពុជានិងឡាវនៃតំបន់ត្រីកោណអភិវឌ្ឍន៍ តាមរយៈ១១៣គម្រោង៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ