Trending now

ស្ថាប័នតំណាងការទូតវៀតណាមនៅឯបរទេសអបអរសាទរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩

00:54 | 13/05/2019 (VOVWORLD)

នារសៀលថ្ងៃទី ២៥ ខែមករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរ និទាឃរដូវឆ្នាំ កុរ ឯកស័ក ដោយមានការចូលរួមរបស់បងប្អូនសហគមន៍ប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្តែងសិល្បៈអបអរសាទរនិទាឃរដូវ ដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំឡើងដើម្បីអំណរនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ នៅមានវត្តមានថ្នាក់ដឹកនាំនៃបណ្តាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជា បុគ្គលិកស្ថានទូតនិងទីភ្នាក់ងារ អមស្ថានទូតក៏ដូចជាអាណិក ជនរាប់រយនាក់តំណាងឲ្យសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងកំពុងធ្វើការនៅតាមបណ្តាខេត្ត - ក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានរំលឹកឡើងវិញនូវសមិទ្ធិលេចធ្លោដែលប្រទេសជាតិទទួលបានក្នុងឆ្នាំ២០១៨ ព្រមទាំងសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែល បានឃើញនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជន វៀតណាមនិងកម្ពុជា កាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ មានការរួមចំណែករបស់សហគមន៍ប្រជាជន វៀត ណាមនៅកម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា ក្នុងឆ្នាំថ្មីឆ្នាំកុរ ឯកស័កនេះ ប្រទេសទាំងពីរវៀតណាម - កម្ពុជានឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យច្រើនថែមទៀត។

ស្ថានទូតឡាវរៀបចំពិធីជប់លៀងអំណរចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក

នៅឯពិធីជប់លៀងអបអរសាទរនិទាឃរដូវឆ្នាំកុរ ឯកស័ក នាយប់ថ្ងៃទី២៥ខែមករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ ដែលជានិច្ចកាលគាំទ្រ ជួយឧបត្ថម្ភទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសម្រាប់ស្ថានទូត និងទីភ្នាក់ងារតំណាង អង្គភាពអាជីវកម្មវៀតណាមនិងសហគមន៍ជនវៀតណាម ដែលកំពុងរស់ នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសឡាវ។ លោកឯកអគ្គរដ្ឋទូតបានជូនពរឲ្យប្រ ទេសទាំងពីរ ឈានចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក នឹង បន្តទទួលបានជោគជ័យច្រើន ថែមទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងអភិវឌ្ឍន៍៕

(VOVWORLD)

(VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR