Trending now

សហគមន៍ជនវៀតណាមនៅកម្ពុជាគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang

06:07 | 26/09/2018 (យោងតាម Nhan dan.com.vn)

យុគសម័យ - នារៀលថ្ងៃទី២៥ខែកញ្ញា សហគមន៍ជនវៀតណាមនៅកម្ពុជាបានមកដល់ស្ថានទូតវៀតណាមប្រចាំនៅរាជធានីភ្នំពេញដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang។

ទិដ្ឋភាពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang នៅស្ថានទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (រូបថតៈ Nhandan)

ក្នុងពិធីមានវត្តមានកម្មាភិបាល បុគ្គលិកនៃស្ថានទូត ស្ថាប័នផ្សព្វផ្សាយព័ត៌មាន តំណាងសហគ្រាស សមាគមខ្មែរ-វៀតណាម សមាគមនិស្សិតវៀតណាមនិងបងប្អូនអាណិកជននៅកម្ពុជា។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅកម្ពុជា លោក Vu Quang Minh បានលើកឡើងនូវការរួមចំណែកដ៏សកម្មរបស់លោក Tran Dai Quang ចំពោះបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រជាជាតិ។ ជាពិសេស លោក Tran Dai Quang ក៏បានធ្លាប់ប្រកៀកស្មាជាមួយប្រជាជនកម្ពុជាបងប្អូន តស៊ូដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងរួមចំណែកនាំមកភាពរសរានមានជីវិតជូនប្រជាជនកម្ពុជាជាបងប្អូន។

តាងនាមសហគមន៍ជនវៀតណាមដែលកំពុងបំពេញការងារ ធ្វើការរកស៊ី រស់នៅនិងសិក្សារៀនសូត្រនៅព្រះរាជាណាចក្រក​ម្ពុជា ឯកអគ្គរដ្ឋទូត លោក​ Vu Quang Minh បានគោរពសរសេរក្នុងសៀវភៅកាន់ទុក្ខថា ៖ “សហគមន៍ជនវៀតណាមនៅកម្ពុជាមានការសោកសៅក្រែលែងចំពោះមរណភាពរបស់លោក Tran Dai Quang។ នេះជាការបាត់បង់ដ៏ធំធេង ចំពោះក្រុមគ្រួសារលោកប្រធាន Tran Dai Quang និងចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម”៕

(យោងតាម Nhan dan.com.vn)

(យោងតាម Nhan dan.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ