យុគសម័យ - បន្ទាប់ពីបញ្ចប់ការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃនៅ Nghe An ដើម្បីបង្ការរាំងស្កាត់នឹងជំងឺរាតត្បាត COVID -19 លោក Ethan និងលោកស្រី Uyoa បានថ្លែងអំណរគុណដល់មន្ត្រីនិងទាហានវៀតណាម ហើយបានសង្ឃឹមថា នឹងវិលត្រឡប់មកកាន់វៀតណាមនៅពេលខាងមុខឆាប់ៗនេះ។
អ្នកទេសចរណ៍ត្រូវបានចាកចេញពីតំបន់ដាក់នៅដាច់ដោយឡែកបន្ទាប់ពី 14 ថ្ងៃ (រូបថត Baotoquoc)។
នាថ្ងៃទី ១ ខែមេសា នៅមជ្ឈមណ្ឌលអប់រំការពារប្រទេស - សន្តិសុខ សាកលវិទ្យាល័យ Vinh បញ្ជាការដ្ឋានយោធាខេត្ត Nghe An បានសម្របសម្រួលជាមួយមន្ទីសុខាភិបាល Nghe An ដើម្បីប្រគល់លិខិតបញ្ជាក់ការបញ្ចប់ការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ និងមានលក្ខខណ្ឌយ៉ាងពេញលេងសម្រាប់ការសិក្សានិងធ្វើការដល់ប្រជាពលរដ្ឋចំនួន ១៣៥ នាក់។
មជ្ឈមណ្ឌលអប់រំការពារប្រទេស - សន្តិសុខ សាកលវិទ្យាល័យ Vinh គឺជាអង្គភាពដំបូងទទួលយកបេសកកម្មពីបញ្ជាការដ្ឋានយោធាខេត្ត Nghe An អំពីការទទួលប្រជាពលរដ្ឋចំនួន ៤៤៨ នាក់ត្រឡប់មកវិញពីឡាវនិងថៃដើម្បីដាក់នៅដាច់ដោយឡែកដោយ ដែលក្នុងនោះ មានពលរដ្ឋបរទេសចំនួន ២ នាក់។
បន្ទាប់ពី ការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃនៅ Nghe An ដើម្បីបង្ការរាំងស្កាត់នឹងជំងឺរាតត្បាត COVID-19 អ្នកទេសចរណ៍ចំនួន ២ នាក់មកពីអៀរឡង់គឺលោក Ethan និងលោកស្រី Uyoa បានថ្លែងអំណរគុណដល់មន្រ្តីនិងគ្រូពេទ្យ ហើយបានណាត់ជួបនិងវិលត្រឡប់វៀតណាមវិញនៅពេលខាងមុខឆាប់ៗនេះ។
លោក Ethan និង លោកស្រី Uyoa (អ្នកទេសចរណ៍ចំនួន ២ នាក់មកពីអៀរឡង់) បានសរសេរនៅក្នុងលិខិតថា “យើងបានធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនកាលពីប៉ុន្មានខែមុន។ ការធ្វើដំណើររបស់ពួកយើងបានឈប់នៅទីក្រុង Vinh មិនដូចអ្វីដែលពួកយើងបានគ្រោងទុកជាមុនទេ។ ប៉ុន្តែយើងមានពេលវេលាសូវស្រួលខ្លួននិងចងចាំ។
បុគ្គលិកនៅទីនេះបានយកចិត្តទុកដាក់យ៉ាងល្អសម្រាប់ពួកយើងណាស់។ យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធានការរបស់វៀតណាមដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។ យើងបានសង្ឃឹមថា នឹងវិលត្រឡប់មកកាន់វៀតណាមវិញ ដើម្បីស្វែងយល់ពីប្រទេសរបស់អ្នកក្នុងលក្ខខណ្ឌសមស្របនិងប្រសើរជាងមុន។។ សូមអរគុណច្រើន” ។
លិខិតពីអ្នកទេសចរណ៍អៀរឡង់ លោក Ethan និងអ្នកស្រី Uyoa បញ្ជូនទៅកន្លែងដាក់នៅដាច់ដោយឡែក។
លោក Ethan និងអ្នកស្រី Uyoa ជាជនជាតិអៀរឡង់។ នាថ្ងៃទី ១៨ ខែមិនា អ្នកទាំងពីរនេះបានចូលវៀតណាមពីឡាវតាមរយៈច្រកព្រំដែនអន្តរជាតិ Cau Treo (ខេត្ត Ha Tinh) ហើយបានអនុវត្តដាក់នៅដាច់ដោយឡែកដើម្បីបង្ការរាំងស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅកន្លែងដាក់នៅដាច់ដោយឡែកយោធានៅឃុំ Nghi An (ទីក្រុង Vinh ខេត្ត Nghe An)។
នាថ្ងៃទី ១ ខែមេសា លោក Ethan និងអ្នកស្រី Uyoa គឺជាមនុស្ស ២ នាក់ក្នុងចំណោម ១៣៥ នាក់ដែលបានបញ្ចប់ការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃដើម្បីបង្ការរាំងស្កាត់នឹងជំងឺរាតត្បាត។ ដោយមានប្រជាពលរដ្ឋចំនួន ១៣៥ នាក់បានបញ្ចប់ពេលវេលានៃការដាក់នៅដាច់ដោយឡែក មជ្ឈមណ្ឌលអប់រំការពារប្រទេស - សន្តិសុខ សាកលវិទ្យាល័យ Vinh នៅតែមានមនុស្ស ៣១៣ នាក់ត្រូវបានបន្តត្រួតពិនិត្យដោយទីភ្នាក់ងារជំនាញ៕
(ប្រែសម្រូលដោយវិញថាញ)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន