Trending now

សហប្រតិបត្តិការស្រាវជ្រាវនិងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

08:05 | 23/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមហ៊ុនភាគហ៊ុនវិនិយោគពាណិជ្ជកម្ម Hoa Binh និងក្រុមហ៊ុនចំកាត់ MH & MT បានរួមសហការ ស្រាវជ្រាវនិងទាក់ទាញសហគ្រាសនានាក្នុងតំបន់អាស៊ាន អនុវត្តន៍ការវិនិយោគទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា-ជាកន្លែងត្រូវបានវាយតម្លៃខ្ពស់អំពីសក្កានុភាពក្នុងការអភិវឌ្ឍថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យ។

រូបថតៈ metering.com

ផ្ទាំងរូបភាពថាមពលកកើតឡើងវិញលើពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងខ្លាំងក្លា។ ពីវិស័យមួយដោយគោលបំ ណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ថាមពលកកើតឡើងវិញបានលេចធ្លោឡើងដូចជា “ផ្កាយ” លើទ្រង់ទ្រាយសកលលោក ឈរលើឧត្តមភាពប្រកួតប្រជែងជាមួយគោលដៅហិរញ្ញវត្ថុមួយចំនួននិងនិន្នាការនៃ ខឿនឧស្សា ហកម្ម៤.០។

បច្ចុប្បន្ននេះ គម្រោងថាមពលកកើតឡើងវិញត្រូវបានចាត់ទុកថាគួរឱ្យចាប់អារម្មណ៍ដោយសារតែការស្រាវជ្រាវ បទពិ សោធន៍ជាក់ស្តែងនិងនិន្នាការក្នុងការកាត់បន្ថយការចំណាយលើឧបករណ៍។ នៅតំបន់ជាប់ព្រំដែនមួយចំនួន ចំណាយទៅលើផលិតកម្មថាមពលមានការថយចុះក្រោមចំណាយធម្មតា។ ប្រការនេះត្រូវបានអនុវត្តតាមរយៈកម្មវិធីឡាយឡុង ជួយបន្ថយចំណាយផលិតកម្មមិនតិចឡើយ។

បច្ចុប្បន្ននេះ កម្ពុជានៅតែនាំចូលអគ្គិសនីពីវៀតណាមនិងថៃ ហេតុដូច្នេះ ដោយការខិតខំប្រឹងប្រែងរបស់ខ្លួន ក្រុមហ៊ុនទាំងពីរពោលខាងលើកំពុងស្រាវជ្រាវ ដើម្បីនាំចេញផែនការមេនិងទ្រង់ទាយដែលអាចជួយកម្ពុជាមិនត្រឹមតែមានអគ្គិ សនីប្រើប្រាស់គ្រប់គ្រាន់ប៉ុណ្ណោះទេ ហើយនាពេលខាងមុខអាចមានលទ្ធភាពលក់អគ្គិសនីឲ្យប្រទេសដទៃទៀតផង៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ