Trending now

ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាជួយវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដើម្បីវិលត្រឡប់មកមាតុភូមិវិញ

09:28 | 26/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ នៅច្រកទ្វារអន្តរជាតិម៉ុកបៃ - តាយនិញ (Moc Bai – Tay Ninh) បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានផ្តល់ថវិកាជំនួយរបស់រដ្ឋាភិបាលវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានបាត់បង់ជីវិតស្ថិតនៅក្នុងភូមិសាស្ត្រនៅកម្ពុជាឆ្នាំ ២០២០ ជូនដល់យោធភូមិភាគទីទី ២ - ៤ - ៥ និងខេត្ត/ក្រុង​ទាំង ១១ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាជួយវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដើម្បីវិលត្រឡប់មកមាតុភូមិវិញ

យោងតាមអាជ្ញាធរនៃយោធភូមិភាគទី ៧ បន្ទាប់ពីរយៈពេល ១៩ ឆ្នាំចាប់ពីឆ្នាំ ២០០១ ដល់បច្ចុប្បន្នដោយមានជំនួយពីគណៈកម្មាធិការជំនាញកម្លាំងសន្តិសុខ ប្រជាជននៅតាមខេត្ត/ក្រុងនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាការដ្ឋានយោធភូមិភាគទី ២ យោធភូមិភាគទី ៤ យោធភូមិភាគទី ៥ និងតំបន់យោធភូមិភាគពិសេសនៃកងយោធពលខេមរភូមិន្ទ ក្រុមជំនាញចុះស្រាវជ្រាវនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមបានស្វែងរក និងប្រមូលគ្នាអដ្ឋិធាតុចំនួន ៩.៩៤២ ដែលជាយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានបាត់បង់ជីវិតស្ថិតនៅភូមិសាស្ត្រកម្ពុជាក្នុងអំឡុងពេលសង្គ្រាម។

ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាជួយវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដើម្បីវិលត្រឡប់មកមាតុភូមិវិញ

ក្នុងនាមកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ ឯក សាម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី ៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយថវិការបស់គណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាមនិងបានសង្កត់ធ្ងន់ថា នឹងដឹកនាំអង្គភាពឱ្យប្រើប្រាស់ថវិកាខាងលើសម្រាប់គោលបំណងត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ក្រុមជំនាញនៃយោធភូមិភាគទី ៧ ព្រមទាំអបំពេញភារកិច្ចរបស់ខ្លួននៅដំណាក់កាលបន្ទាប់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ