Trending now

អាមេរិក​បាញ់​​ទម្លាក់​​យន្ដហោះ​​គ្មាន​មនុស្ស​បើក​​របស់​អ៊ីរ៉ង់​​មួយគ្រឿង

07:56 | 20/07/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកងនាវា អាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ Hormuz ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែ សោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

អាមេរិក​បាញ់​​ទម្លាក់​​យន្ដហោះ​​គ្មាន​មនុស្ស​បើក​​របស់​អ៊ីរ៉ង់​​មួយគ្រឿង

ថ្លែង​ពី​សេត​វិមាន​លោក​ដូណាល់ ត្រាំ​បានឲ្យដឹងថា យន្ដហោះ​គ្មាន​មនុស្ស​បើក​នោះបាន​គំរាមកំហែង​ដល់​សុវត្ថិភាព​នាវា​និង​បុគ្គលិក​យោធា​នៅលើ​នាវា ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ច្រក​សមុទ្រ​Hormuz ហើយដោយ​មិន​ស្ដាប់​ការព្រមាន​របស់​អាមេរិក ទើប​កងកម្លាំង​អាមេរិក​សម្រេច​បាញ់​ទម្លាក់​តែម្ដង​។ លោក​ត្រាំ​បន្ថែមថា នេះ​គឺជា​សកម្មភាព​បង្កហេតុ​ជាថ្មី​របស់​អ៊ីរ៉ង់ ដែល​កំពុង​ប្រតិ​ប​ត្ដិ​នៅ​ដែនទឹក​អន្ដរជាតិ​។ សហរដ្ឋអាមេរិក​សូម​រក្សា​សិទ្ធិ​ក្នុង​ការការពារ​បុគ្គលិក​និង​ការពារ​ផលប្រយោជន៍ និង​សូម​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ថ្កោលទោស​ការប៉ុនប៉ង​របស់​អ៊ីរ៉ង់ ដើម្បី​រំខាន​ដល់​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ពិភពលោក​។ លោក​ត្រាំ​ង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេ​សនានា ត្រូវការពារ​នាវា​ផ្ទាល់ខ្លួន​។​

​បើតាម​មន្ដ្រី​ការពារជាតិ​អាមេរិក​ម្នាក់​និយាយថា យន្ដហោះ​គ្មាន​មនុស្ស​បើក​នោះ​ត្រូវបាន​បំផ្លាញ​ដោយ​គ្រឿង​អេឡិចត្រូ និក។ នាវិក​នៅលើ​នាវា​USS Boxer​បាន​ចាត់វិធានការ​ការពារ បន្ទាប់ពី​យន្ដហោះ​គ្មាន​មនុស្ស​បើ​កបាន​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ ដែល​គំរាមកំហែង​ដល់​នាវា​អាមេរិក​។ ដោយឡែក​សម្រាប់​ភាគី​អ៊ីរ៉ង់​តាមរយៈ​រដ្ឋមន្ដ្រីការបរទេស បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​អ៊ីរ៉ង់​មិន​បានទទួល​ព័ត៌មាន​ពី​ការបាត់បង់​យន្ដហោះ​គ្មាន​មនុស្ស​បើក​ទេ​។

​គួររម្លឹកថា កាលពី​ខែមិថុនា​អ៊ីរ៉ង់​ក៏បាន​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​មួយ​គ្រឿង​ដែរ ដែល​អ៊ីរ៉ង់​ចោទថា​បាន​ហោះ​រំលោភ​ដែនអាកាស​របស់ខ្លួន​។ ប៉ុន្ដែ​អាមេរិក​ថា​កាលនោះ​យន្ដហោះ​របស់ខ្លួន​ហោះ​ក្នុង​ដែនទឹក​អន្ដរជាតិ​ប៉ុណ្ណោះ មិន​ដូច​អ្វីដែល​អ៊ីរ៉ង់​ចោទប្រកាន់​ឡើយ​។ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​អ៊ីរ៉ង់​តានតឹង​ឡើងវិញ ចាប់តាំងពី​អាមេរិក​បានប្រកាស​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​។ កិច្ចព្រមព្រៀង​នោះ​ចុះ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ទប់ស្កាត់​កុំឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែ​រ​។ ប៉ុន្ដែ​អាមេរិក​ថា​អ៊ីរ៉ង់​មិន​ប្រតិ​ប​ត្ដិ​តាម ដូច្នេះ​ក៏​សម្រេច​ដកខ្លួន​ចេញ និង​ទើបបាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ឡើងវិញ​ផងដែរ​៕

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី