វៀតណាមស្នើឡើងនូវអាទិភាពចំនួន ៥ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន

08:08 | 28/07/2026 សុវណ្ណ

យុគសម័យ - នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនលើកទី ១៧ នាថ្ងៃទី ២២ ខែកក្កដា នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានស្នើឡើងនូវការយកស្មារតី "រួមគ្នាបង្កើត" ធ្វើជាទិសដៅ ដោយផ្តោតលើវិស័យចំនួន ៥ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ខ្សែច្រវាក់ផ្គត់ផ្គង់ រហូតដល់ការផ្លាស់ប្តូរឌីជីថល ការគ្រប់គ្រងធនធានទឹក និងសន្តិសុខបណ្តាញអ៊ីនធឺណិត។

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់ វៀតណាម - អាមេរិកជម្រុញឱ្យឆាប់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិភាគ
ប្រទេសវៀតណាមធ្វើជាប្រធានរួមគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនលើកទី ១៧។
ប្រទេសវៀតណាមធ្វើជាប្រធានរួមគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនលើកទី ១៧។

កិច្ចប្រជុំដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Motegi Toshimitsu ធ្វើជាប្រធានរួមគ្នា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសមេគង្គនិងប្រទេសជប៉ុន។

តាមគេហទំព័រព័ត៌មានអេឡិចត្រូនិកនៃក្រសួងការបរទេស ថ្លែងមតិបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីររូបនៃប្រទេសវៀតណាមនិងប្រទេសជប៉ុនបានអះអាងថា កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនបន្ទាប់ពីជិតពីរទសវត្សរ៍ បានក្លាយជាយន្តការដ៏សំខាន់មួយជម្រុញការភ្ជាប់ទំនាក់ទំនង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបនឹងបណ្តាការប្រឈមមុខឆ្លងដែននៅអនុតំបន់។ ជាមួយគ្នានោះដែរ កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនរួមជាមួយបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន កសាងតំបន់អាស៊ី - ប៉ាស៊ីហ្វិក និងឥណ្ឌូ - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព ស្ថិរភាព ភាពស្វ័យភាព និងការអភិវឌ្ឍ។ រដ្ឋមន្ត្រីទាំងពីររូបបានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលតំបន់កំពុងប្រឈមមុខនឹងការប្រែប្រួលជាច្រើន កាលានុវត្តភាពកិច្ចសហប្រតិបត្តិការថ្មីប្រទាក់ក្រឡាគ្នាជាមួយបណ្តាការប្រឈមមុខ កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនត្រូវតែបន្តធ្វើបរិវត្តកម្មដើម្បីបន្សាំទៅនឹងស្ថានការណ៍ បំពេញបានល្អជាងមុននូវតម្រូវការបើកទូលាយលំហអភិវឌ្ឍន៍នៃបណ្តាប្រទេសមេគង្គនិងប្រទេសជប៉ុន។

លោក រដ្ឋមន្ត្រី Le Hoai Trung បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនត្រូវតែបន្តបន្សាំ ធ្វើបរិវត្តកម្ម និងនាំមកនូវបណ្តាអត្ថប្រយោជន៍ជាក់ស្តែងជាងមុនសម្រាប់ប្រជាជននិងសហគ្រាស។ លោករដ្ឋមន្ត្រីបានស្នើថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនបន្តបញ្ចេញសមត្ថភាពប្រសិទ្ធភាព ត្រូវតែយកស្មារតី “រួមគ្នាបង្កើត” ធ្វើជាទិសដៅទូទាំងដំណើរការ។ ផ្អែកតាមនោះ បណ្តាប្រទេសមេគង្គនិងប្រទេសជប៉ុនរួមគ្នាកំណត់អាទិភាព កសាងគំនិតច្នៃប្រឌិត និងរៀបចំដាក់ឱ្យអនុវត្តបណ្តាគម្រោងកិច្ចសហប្រតិបត្តិការនៅលើមូលដ្ឋាននៃតម្រូវការនិងអត្ថប្រយោជន៍រួម។

លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឡើងថា កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុននាពេលខាងមុខ ត្រូវផ្តោតលើវិស័យអាទិភាពចំនួនប្រាំ រួមមាន៖ ការពង្រឹងការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគុណភាពខ្ពស់ ការជម្រុញខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពស្វ័យភាព ការពន្លឿនការផ្លាស់ប្តូរឌីជីថលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រភពធនធានមនុស្សឌីជីថល ការលើកកម្ពស់សមត្ថភាពគ្រប់គ្រងធនធានទឹកនិងសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីសន្តិសុខបណ្តាញអ៊ីនធឺណិតនិងការប្រឆាំងបង្ក្រាបបទល្មើសបណ្តាញអ៊ីនធឺណិត។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានអះអាងពីតួនាទីខានមិនបាននៃវិស័យឯកជននៅក្នុងការកៀរគរប្រភពធនធានដើម្បីជម្រុញការផ្លាស់ប្តូរថ្មីនិងការច្នៃប្រឌិត រួមចំណែកដល់ការអភិវឌ្ឍលឿននិងប្រកបដោយនិរន្តរភាព។

បណ្តាប្រទេសជាសមាជិកបានគាំទ្រសំណើរបស់ប្រទេសវៀតណាមអំពីការបង្កើតវេទិការមួយដើម្បីឱ្យសហគ្រាសជប៉ុននិងបណ្តាប្រទេសមេគង្គភ្ជាប់ទំនាក់ទំនង បង្កើនកិច្ចសន្ទនានិងដៃគូរដ្ឋ - ឯកជន ជម្រុញបណ្តាកាលានុវត្តភាពពាណិជ្ជកម្មនិងការវិនិយោគ។

លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Motegi Toshimitsu បានអះអាងថា ប្រទេសជប៉ុនបន្តយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូជាមួយអនុតំបន់មេគង្គ រួមជាមួយបណ្តាប្រទេសមេគង្គរួមគ្នាបង្កើតអនាគតប្រកបដោយនិរន្តរភាព ភាពស្វ័យភាព និងភាពរុងរឿង រៀបចំដាក់ឱ្យអនុវត្តបណ្តាគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសគឺនៅក្នុងការគ្រប់គ្រងធនធានទឹក ការការពារបរិស្ថាន ការប្រឆាំងបង្ក្រាបបទល្មើសឆ្លងដែន ការផ្លាស់ប្តូរឌីជីថល សន្តិសុខបណ្តាញអ៊ីនធឺណិត ការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបង្កើតលក្ខខណ្ឌងាយស្រួលដល់ពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី Toshimitsu ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការសហការរវាងបណ្តាស្ថាប័នការបរទេសនិងស្ថាប័នអនុវត្តច្បាប់ ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបទល្មើសដែលមានការចាត់តាំងឆ្លងដែន ជាពិសេសគឺបទល្មើសបណ្តាញអ៊ីនធឺណិត។

នៅក្នុងកិច្ចប្រជុំ បណ្តារដ្ឋមន្ត្រីបានឯកភាពបន្តរៀបចំដាក់ឱ្យអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន ២០២៤ ពង្រឹងលក្ខណៈបំពេញបន្ថែមរវាងកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន ជាមួយអាស៊ាន និងបណ្តាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត តាមរយៈនោះបញ្ចេញសមត្ថភាពប្រសិទ្ធភាពប្រភពធនធាន និងលើកកម្ពស់សមត្ថភាពបន្សាំ ភាពស្វ័យភាពនៃអនុតំបន់។ បណ្តារដ្ឋមន្ត្រីបានឯកភាពសហការយ៉ាងជិតស្និទ្ធរៀបចំសម្រាប់កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១៣ ដើម្បីតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍ប្រធានរួម ដោយអះអាងពីការប្តេជ្ញាចិត្តបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងដៃគូរវាងប្រទេសជប៉ុននិងបណ្តាប្រទេសមេគង្គ ដោយនាំមកនូវលទ្ធផលជាក់ស្តែង។

នៅក្នុងឆ្នាំ ២០២៦ ប្រទេសវៀតណាមបន្តទទួលរ៉ាប់រងដោយស្ម័គ្រចិត្តនូវតួនាទីធ្វើជាប្រធានរួមនៃកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា៕

JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ JVPF រួមដំណើរជាមួយសិស្សានុសិស្សមានជីវភាពលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំនៅខេត្តបាក់និញ
យុគសម័យ - ក្នុងដំណើរទស្សនកិច្ចនិងបំពេញការងារនៅខេត្តបាក់និញ នាថ្ងៃទី ២៥-២៦ ខែឧសភា គណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញសន្តិភាពនិងមិត្តភាពជប៉ុន - វៀតណាម (JVPF) បានឱ្យដឹងថានឹងបន្តអនុវត្តបណ្ដាសកម្មភាពគាំទ្រសិស្សានុសិស្សដែលមានស្ថានភាពជីវភាពជួបការលំបាក និងជនរងគ្រោះដោយសារសារធាតុពុលគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ទន្ទឹមនឹងនោះបង្កើនការជួបប្រាស្រ័យទាក់ទងវប្បធម៌ អប់រំ និងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ការប្រកួតបាល់ទាត់ដ៏រស់រវើក ដែលភ្ជាប់សហគមន៍វៀតណាមនៅក្នុងខេត្ត Ishikawa (ប្រទេសជប៉ុន) ការប្រកួតបាល់ទាត់ដ៏រស់រវើក ដែលភ្ជាប់សហគមន៍វៀតណាមនៅក្នុងខេត្ត Ishikawa (ប្រទេសជប៉ុន)
យុគសម័យ - នាថ្ងៃទី ៧ មិថុនា នៅទីលានកីឡា Kibagata ទីក្រុង Komatsu ខេត្ត Ishikawa ប្រទេសជប៉ុន បានប្រព្រឹត្តទៅការប្រកួតកីឡាបាល់ទាត់ចលនារបស់សហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការងារនៅក្នុងតំបន់ភាគខាងលិច និងភាគពាយព្យនៃកោះ Honshu។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
រួមប្រយោជន៍រួមចិត្ត រួមសុខទុក្ខជាមួយគ្នា រក្សាជំហានទៅមុខ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន
VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី
វៀតណាមស្នើឡើងនូវអាទិភាពចំនួន ៥ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦