យុគសម័យ - ថ្ងៃទី ២៣ ខែកក្កដា សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានមានជំនួបជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្នុងឱកាសសន្និបាតរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ (AMM-59) នៅឯ Manila ប្រទេសហ្វីលីពីន។ ភាគីទាំងពីរបានផ្លាស់ប្តូរនូវបណ្តាវធានការជម្រុញទំនាក់ទំនងទ្វេភាគី នៅក្នុងនោះសង្កត់ធ្ងន់លើគោលដៅឆាប់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិភាគ ប្រកបដោយយុត្តិធម៌និងសមតុល្យ។
| ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក |
![]() |
| រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅឯជំនួបជួបប្រជុំ។ |
យោងតាមច្រកព័ត៌មានអេឡិចត្រូនិកក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះវត្តមានចូលរួមព្រមទាំងបណ្តាការរួមចំណែកយ៉ាងវិជ្ជមានរបស់រដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅឯបណ្តាសន្និបាតរបស់អាស៊ាន តាមរយៈនោះបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តសហប្រតិបត្តិការព្រមទាំងវត្តមានយ៉ាងវិជ្ជមានរបស់អាមេរិកដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពនៅឯតំបន់ព្រមទាំងតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន។
នៅឯជំនួបជួបប្រជុំ រដ្ឋមន្ត្រី លោក Le Hoai Trung បានអះអាងថាវៀតណាមចាត់ទុកអាមេរិកគឺជាដៃគូសំខាន់មួយក្នុងចំណោមបណ្តាដៃគូសំខាន់ជួរមុខ ដោយមានបំណងរួមជាមួយនិងអាមេរិកបន្តនាំយកទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលស៊ីជម្រៅ មានប្រសិទ្ធភាព ជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅឯតំបន់និងនៅលើពិភពលោក។ នៅក្នុងឱកាសនេះ រដ្ឋមន្ត្រី លោក Le Hoai Trung បានស្នើដោយក្តីរ៉ាប់រងឱ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជួយបញ្ជូនសារពីអគ្គលេខាធិការ ប្រធានរដ្ឋ លោក To Lam ជូនចំពោះប្រធានាធិបតី លោក Donald Trump ដោយអះអាងថាចាត់ទុកជាសំខាន់និងមានបំណងរួមគ្នាបន្តជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យអភិវឌ្ឍន៍កាន់តែជាក់ស្តែង។
រដ្ឋមន្ត្រី លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងការបរទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ដោយរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការនៅលើទាំងទិដ្ឋភាពទ្វេភាគី តំបន់និងអន្តរជាតិ ព្រមទាំងស្នើឱ្យក្រសួងការបរទេសទាំងពីរបន្តពង្រីកតួនាទីសម្របសម្រួលជម្រុញការផ្លាស់ប្តូរគណៈប្រតិភូបណ្តាថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់នាពេលខាងមុខ រក្សានិងលើកកម្ពស់ប្រសិទ្ធភាពបណ្តាយន្តការសន្ទនាទ្វេភាគីនៅលើបណ្តាវិស័យ។
សម្តែងនូវការឯកភាពជាមួយនិងបណ្តាការវាយតម្លៃរបស់រដ្ឋមន្ត្រី លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានអះអាងថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងតែរក្សានូវទំហុះអភិវឌ្ឍន៍វិជ្ជមានព្រមទាំងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើននាពេលកន្លងមក ដោយចាត់ទុកថាបណ្តាលទ្ធផលសម្រេចបានបន្តអះអាងនូវសារទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរព្រមទាំងរួមចំណែកយ៉ាងវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍នៅឯតំបន់និងនៅលើពិភពលោក។
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម រដ្ឋមន្ត្រី លោក Le Hoai Trung បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់វៀតណាមនៅក្នុងការដែលរួមជាមួយនិងអាមេរិកឆាប់បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិភាគ ប្រកបដោយយុត្តិធម៌និងសមតុល្យវៀតណាម - អាមេរិក ដោយជឿជាក់ថាកិច្ចព្រមព្រៀងនឹងជាកម្លាំងចលករនិងជាគ្រឹះស្ថានគន្លឹះដើម្បីប្រទេសទាំងពីរឈានចូលដំណាក់កាលកិច្ចសហប្រតិបត្តិការថ្មីមានប្រសិទ្ធភាពនិងមានស្ថិរភាពជាងមុន។ រដ្ឋមន្ត្រី លោក Le Hoai Trung បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ប្រកបដោយគំនិតស្ថាបនានិងសុឆន្ទៈ ដោះស្រាយបណ្តាបញ្ហានៅមានភាពខុសប្លែកគ្នានៅលើមូលដ្ឋានពិនិត្យមើលសរុប វែងឆ្ងាយនូវទំនាក់ទំនងនៃប្រទេសទាំងពីរព្រមទាំងធានាផលប្រយោជន៍ស្របច្បាប់របស់ភាគីនីមួយៗ ឆាប់បញ្ចប់ការស៊ើបអង្កេតតាមផ្នែក ៣០១ ជាមួយនិងសេចក្តីសន្និដ្ឋាននៅលើមូលដ្ឋានទទួលស្គាល់ពេញលេញនូវបណ្តាការខិតខំប្រឹងប្រែងរបស់វៀតណាម ស្របតាមស្មារតីអាមេរិកគាំទ្រវៀតណាមមួយរឹងមាំ ឯករាជ្យ ស្វ័យភាពនិងវិបុលភាព។
រដ្ឋមន្ត្រី លោក Le Hoai Trung បានសង្កត់ធ្ងន់ថាវៀតណាមតែងតែចាត់ទុកជាសំខាន់ព្រមទាំងបង្កើតលក្ខខណ្ឌងាយស្រួលបំផុតដើម្បីបណ្តាសហគ្រាសអាមេរិកធ្វើសកម្មភាព វិនិយោគយូរអង្វែង គុណភាពខ្ពស់នៅឯវៀតណាម ដោយឱ្យដឹងថាវៀតណាមកំពុងតែម្ចាស់ការត្រួតពិនិត្យ ធ្វើឱ្យប្រព័ន្ធច្បាប់ប្រកបដោយភាពល្អឥតខ្ចោះតាមទិសដៅតម្លាភាព ទំនើប ស៊ីសង្វាក់គ្នា តាមរយៈនោះបន្តកែលម្អបរិស្ថានវិនិយោគ អាជីវកម្មព្រមទាំងបង្កើតភាពងាយស្រួលបន្ថែមទៀតសម្រាប់ការចូលទៅកាន់ទីផ្សារ។
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានអះអាងថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មបន្តជាគ្រឹះស្ថានសំខាន់នៃទំនាក់ទំនងទ្វេភាគី ដោយចាត់ទុកថាភាគីទាំងពីរត្រូវតែរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធព្រមទាំងសង្ឃឹមថាវៀតណាមនិងអាមេរិកនឹងឆាប់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលមានស្តង់ដារខ្ពស់ មានលក្ខណៈបដិភាគ ប្រកបដោយយុត្តិធម៌និងសមតុល្យ តាមរយៈនោះបង្កើតបន្ថែមឱកាសសេដ្ឋកិច្ច ការងារធ្វើព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ក៏បានឯកភាពជាមួយនិងរដ្ឋមន្ត្រី លោក Le Hoai Trung អំពីការដែលប្រទេសទាំងពីររួមគ្នាកសាងផែនការកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅក្នុងបណ្តាវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំនិងការផ្លាស់ប្តូរប្រជាជន... តាមរយៈនោះនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្តអភិវឌ្ឍន៍យ៉ាងជាក់ស្តែងនិងឈានចូលស៊ីជម្រៅ។
រដ្ឋមន្ត្រី លោក Le Hoai Trung និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានឯកភាពថាប្រទេសទាំងពីរត្រូវតែរក្សាចង្វាក់កិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខឱ្យស្របតាមតម្រូវការ បំណងប្រាថ្នារបស់ប្រទេសនីមួយៗព្រមទាំងស្ថានភាពជាក់ស្តែង ចាត់តាំងអនុវត្តយ៉ាងវិជ្ជមាននូវលទ្ធផលនៃបណ្តាជំនួបប្រជុំនិងបណ្តាដំណើរទស្សនកិច្ចរបស់មន្ត្រីការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក។ រដ្ឋមន្ត្រី លោក Le Hoai Trung ក៏បានទទួលស្គាល់ការដែលឧស្សាហកម្មការពារជាតិអាមេរិកនឹងបន្តមានវត្តមាននិងរួមចំណែកចូលទៅក្នុងជោគជ័យនៃពិពរណ៍ការពារជាតិអន្តរជាតិវៀតណាមនៅចុងឆ្នាំ ២០២៦។
ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការស្តារឡើងវិញនូវផលវិបាកដោយសារសង្គ្រាម ដោះស្រាយការបំពុលសារធាតុដាយអុកស៊ីន (Dioxin) រុករកនិងបោសសម្អាតគ្រាប់មីន ឧបត្ថម្ភជនពិការ ស្វែងរកយុទ្ធជនអាមេរិកបាត់ខ្លួននៅក្នុងសង្គ្រាម ក៏ដូចជាស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាម។ រដ្ឋមន្ត្រី លោក Le Hoai Trung បានចែករំលែកអំពីបណ្តាការខិតខំប្រឹងប្រែងរបស់បក្សនិងរដ្ឋាភិបាលវៀតណាមនៅក្នុងការដែលជម្រុញខ្លាំងការអនុវត្តស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីរបស់វៀតណាម ទន្ទឹមនឹងនោះវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់អំពីសំណុំឯកសារ ព័ត៌មាននិងឯកសារយោង បច្ចេកវិទ្យាកោសល្យវិច័យ ADN ពីភាគីអាមេរិក ព្រមទាំងស្នើឱ្យភាគីអាមេរិកបន្តរក្សា ពង្រីកកិច្ចសហប្រតិបត្តិការនិងបម្រុងទុកប្រភពធនធានឱ្យបានសមស្របសម្រាប់វិស័យនេះ។
រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងបណ្តាបញ្ហាតំបន់និងអន្តរជាតិ ដោយរួមចំណែករក្សាបរិស្ថានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅឯតំបន់និងនៅលើពិភពលោក។ រដ្ឋមន្ត្រី លោក Le Hoai Trung បានស្វាគមន៍និងអះអាងថាវៀតណាមគាំទ្រអាមេរិកចាត់តាំងប្រកបដោយជោគជ័យនូវសន្និបាតកំពូលបណ្តាអ្នកដឹកនាំក្រុម ២០ នៃប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍និងលេចធ្លោ (G20) នៅ Miami រដ្ឋ Florida នាខែធ្នូ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានអះអាងថាអាមេរិកនឹងចូលរួមយ៉ាងវិជ្ជមាននិងគាំទ្រវៀតណាមចាត់តាំងប្រកបដោយជោគជ័យនូវឆ្នាំ APEC 2027។
នៅក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានអញ្ជើញដោយក្តីរ៉ាប់រងឱ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio មកទស្សនកិច្ចនៅឯវៀតណាមនៅក្នុងពេលវេលាសមស្របមួយ ហើយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានទទួលការអញ្ជើញដោយរីករាយ៕
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ “មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន” យុគសម័យ - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការគណៈលេខាធិការអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ដែលជាប្រធានគណៈប្រតិភូឧត្តមមន្ត្រី (SOM) អាស៊ានវៀតណាម បានអញ្ជើញធ្វើជាសហប្រធាននៃសន្និសីទឧត្តមមន្ត្រីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (MUSP) ឆ្នាំ ២០២៦ និងបានអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក លើកទី ៣៨ (AUSD 38)។ |
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក យុគសម័យ - នាថ្ងៃទី ៨ មិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបន្តធ្វើកិច្ចពិភាក្សាទ្វេភាគី។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន