Trending now

ជួយឧបត្ថម្ភខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19

09:59 | 17/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ១៦ ខែមេសា គណៈប្រតិភូខេត្ត Dak Nong ដឹកនាំដោយលោកស្រី Ton Thi Ngoc Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានមកដល់ច្រកទ្វារព្រំដែន Bu P'rang ឃុំ Quang Truc ស្រុក Tuy Duc (ខេត្ត Dak Nong) ដើម្បីប្រគល់សម្ភារៈនិងឧបករណ៍វេជ្ជសាស្រ្តជូនដល់តំណាងខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) និងសមាគមជនជាតិវៀតណាមដែលរស់នៅក្នុងខេត្តមណ្ឌលគីរី ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

ការប្រគល់សម្ភារៈនិងឧបករណ៍វេជ្ជសាស្រ្តជួយឧបត្ថម្ភខេត្តមណ្ឌលគីរី (កម្ពុជា) ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

គណៈប្រតិភូនេះ រួមមានតំណាងនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong បញ្ជាការដ្ឋានយោធាខេត្ត Dak Lak មន្ទីរសុខាភិបាលខេត្ត Dak Nong និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Nong ។

គណៈប្រតិភូនេះបានប្រគល់ជូនខេត្តមណ្ឌលគីរីសំភារៈចាំបាច់និងឧបករណ៍វេជ្ជសាស្រ្តជាច្រើន ប្រកបដោយទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

សម្ភារៈ ឧបករណ៍វេជ្ជសាស្រ្តបានបរិច្ចាគរួមមាន៖ ជាតិគីមីសម្លាប់មេរោគ ឧបករណ៍វាស់សីតុណ្ហភាពរាងកាយ ម៉ាស់វេជ្ជសាស្រ្ត, ម៉ាស់ក្រណាត់ប្រឆាំងនឹងបាក់តេរី សម្លៀកបំពាក់ប្រឆាំងនឹងការរាលដាល ទឹកលាងដៃសំលាប់មេរោគស្ងួត ម៉ាស៊ីនបាញ់ថ្នាំគីមី (អាគុយ) ... ដែលមានទឹកប្រាក់សរុបជិត ៥០០ លានដុង; ក្នុងនោះសំភារៈនិងឧបករណ៍វេជ្ជសាស្ត្រខេត្ត Dak Nong ប្រគល់ជូនដែលមានតំលៃជាង ៣០០ លានដុង និងជាង ១៥០ លានដុងដពីខេត្ត Dak Lak./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR