Trending now

វៀតណាមប្រគល់អង្ករ ៨ តោន និងមី ២០០ កេស ជូនកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី

21:30 | 17/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៥ ខែកក្កដា ដោយអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមស្ដីពីការផ្តល់អំណោយ និងឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែនកម្ពុជា នគរបាលខេត្ត Dak Lak ទើបនឹងសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានរៀបចំក្រុមបេសកកម្មទៅប្រគល់ស្បៀងអាហារដល់បណ្ដាប៉ុស្តិ៍នការពារព្រំដែននៃស្នងការដ្ឋាននគរបាលខេត្ដខេត្តមណ្ឌលគិរី ។

ប្រតិភូអន្តរជាតិចំនួន ២០០ នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងសមុទ្រ ប្រតិភូអន្តរជាតិចំនួន ២០០ នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងសមុទ្រ
ផ្តល់អាហារូបករណ៍ចំនួន ២០០ ដល់សិស្ស និងនិស្សិតឡាវដែលកំពុងសិក្សានៅប្រទេសវៀតណាម ផ្តល់អាហារូបករណ៍ចំនួន ២០០ ដល់សិស្ស និងនិស្សិតឡាវដែលកំពុងសិក្សានៅប្រទេសវៀតណាម
វៀតណាមប្រគល់អង្ករ ៨ តោន និងមី ២០០ កេស ជូនកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី
ក្រុមបេសកកម្មខេត្ដ Dak Lak ប្រគល់អំណោយជូនកងកម្លាំងការពារព្រំដែនខេត្ដមណ្ឌលគិរី

ក្រុមបេសកកម្មបានប្រគល់អង្ករ ៨ តោន និងមី ២០០កេស ជូនប៉ុស្តិ៍នការពារព្រំដែនអូររូ ប៉ុស្តិ៍ការពារព្រំដែនម្រើច ប៉ុស្តិ៍ការពារព្រំដែនក្បាលដំរី...ក្នុងខេត្តមណ្ឌលគិរី។

នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Vuong Truong Nam មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនខេត្ត Dak Lak សង្ឃឹមថា អង្គភាពនានានៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប៉ុស្ដិ៍ការពារព្រំដែននៃខេត្ត Dak Lak ក្នុងការផ្លាស់ប្តូរស្ថានភាព ; ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ទប់ស្កាត់ការចេញចូលដោយខុសច្បាប់នៅតាមតំបន់ព្រំដែន។ អង្គភាពបន្តរក្សាការការពារព្រំដែនបានល្អ រឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍បន្ថែមទៀត។

ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ស៊ុន ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់កងទ័ពការពារព្រំដែន Dak Lak និងនគរបាលខេត្ត Dak Lak។ លោកវរសេនីយ៍ឯក ស៊ុន ប៊ុនធឿន បានបញ្ជាក់ថា នៅរដូវវស្សានេះ ការធ្វើចរាចរពីមណ្ឌលស្រុកទៅកាន់តំបន់ឈរជើងរបស់កម្លាំងការពារព្រំដែនកម្ពុជាជួបការលំបាកជាច្រើន ហើយប្រភពស្បៀងអាហាររបស់នាយទាហាន និងទាហានមិនមានការធានានោះទេ។ ដូច្នេះហើយ ការយកចិត្តទុកដាក់ទាំងផ្នែកសម្ភារៈ និងស្មារតីនៃខេត្ត Dak Lak គឺទាន់ពេលវេលានិងមានតម្លៃណាស់។

អង្គភាពនានានៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធខេត្ត Dak Lak ក្នុងការផ្លាស់ប្តូរស្ថានភាព យាមល្បាត និងត្រួតពិនិត្យព្រំដែនយ៉ាងម៉ឺងម៉ាត់ ដើម្បីរកឃើញ ទប់ស្កាត់ និងដោះស្រាយមុខសញ្ញាល្មើសច្បាប់ ការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR