Trending now

ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិជាចំណុចភ្លឺស្វាងក្នុងកិច្ចការបរទេសនៅឆ្នាំ២០២០

11:07 | 06/01/2021

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីការធ្វើសមាហរណកម្មអន្តរជាតិ ដោយបានសង្កត់ធ្ងន់លើដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងចាត់ទុកថា នេះជាចំណុចភ្លឺស្វាងមួយក្នុងកិច្ចការបរទេសនៅឆ្នាំ២០២០។

ពិធីចុះហត្ថលេខាលើការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេស

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្រ្តីវាយតំលៃពីចំណុចសំខាន់ៗនៃទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិក្នុងឆ្នាំ២០២០ និងផលប៉ះពាល់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម?

លោក Bui Thanh Son៖ ជាដំបូងបង្អស់អាចបញ្ជាក់បានថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិបន្តត្រូវបានលើកកម្ពស់យ៉ាងស៊ីជម្រៅលើគ្រប់កំរិតដោយឆ្លុះបញ្ចាំងពីស្ថានភាពអន្តរជាតិក្នុងដំណើរការនៃការកែលំអ និងកំណត់រូបរាង។

ទោះបីជួបការលំបាកជាច្រើនក៏ដោយ ក៏បណ្តាប្រទេសនៅតែជម្រុញកិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ភាពលេចធ្លោគឺការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ការជំរុញការចរចា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗដូចជាសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិច... ការកសាង និងអនុម័តទិសដៅសម្រាប់រយៈពេលវែងដូចជាចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ចក្ខុវិស័យនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ដល់ឆ្នាំ ២០៤០... ទាំងនេះគឺជាការវិវត្តវិជ្ជមានដែលឆ្លុះបញ្ចាំងពីតម្រូវការបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនង​ទាំងឡាយ​ដើម្បីធានានិរន្តរភាពទីផ្សារ និងខ្សែសង្វាក់​ផ្គត់ផ្គង់ ឆ្លើយតបនឹងបញ្ហាប្រឈមជាសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ច។

នៅឆ្នាំ ២០២០ យើងបានឃើញការបង្កើត FTA ធំបំផុតរបស់ពិភពលោក ដែល​ជាកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួម​ទាំង FTA ជាច្រើន និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីទ្រង់ទ្រាយធំ ដូចជា FTA ជប៉ុន-ចក្រភពអង់គ្លេស អូស្ត្រាលី - ឥណ្ឌូនេស៊ី សហភាពអឺរ៉ុប-វៀតណាម ចិន-កម្ពុជា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន - អាមេរិក កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអង់គ្លេស... ជាពិសេស បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទោះបីជាឆ្នាំ ២០២០ មានការលំបាកខ្លាំងក៏ដោយ ក៏ចំនួន FTA ដែលបានចុះហត្ថលេខា និងអនុវត្តបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ​នេះ។

ក្នុងនាមជាយន្តការឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក APEC បានអនុម័តចក្ខុវិស័យដល់ឆ្នាំ ២០៤០ ជាមួយនឹងទិស​ដៅ​ជាយុទ្ធសាស្ត្រដើម្បីកសាងសហគមន៍អាស៊ី - ប៉ាស៊ីហ្វិកមួយបើកចំហ ប្រកបដោយភាពស្វាហាប់ ខ្លួនទីពឹងខ្លួន និង​សន្តិភាព ដោយឈរលើមូលដ្ឋាននៃការជំរុញពាណិជ្ជកម្ម ការវិនិយោគ នវានុវត្តន៍ ឌីជីថល កំណើនខ្លាំងក្លា តុល្យ​ភាព​ សុវត្តិភាព ចីរភាព និងបរិយាប័ន។

ដោយមាន FTA ជំនាន់ថ្មី ​ទ្រង់ទ្រាយធំ រួម​ទាំង​បណ្តាក្របខ័ណ្ឌសហប្រតិបត្តិការដំបូងគេរបស់ពិភពលោកស្តីពីសេដ្ឋកិច្ចឌីជីថលដែលមានបណ្តាញ FTA ប្រហែល ២៥០ និងយន្តការភ្ជាប់គ្នាជាច្រើន​នោះ​ អាស៊ី-ប៉ាស៊ីហ្វិកនៅតែបន្តជាតំបន់ឈានមុខគេ និង​ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជម្រុញការស្តារ ការអភិវឌ្ឍ នវានុវត្តន៍ និងការធ្វើស​មាហ​រ​ណកម្មសេដ្ឋកិច្ចពិភពលោក។

ទីពីរ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចត្រូវបានកែសម្រួលយ៉ាងស៊ីជម្រៅ ដោយ​ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ធ និងដំណើរការឌីជីថល។ រោគរាតត្បាតសកល Covid-19 បានរួមចំណែកដល់ការផ្លាស់ប្តូររបៀបនៃប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ផ្លាស់ប្តូររបៀបនៃទំនាក់ទំនងសង្គម និងពន្លឿននិន្នាការនៃការផ្លាស់ប្តូរឌីជីថល។ ក្នុងបរិបទនោះ ខ្លឹមសារនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចមាន​ការផ្សាភ្ជាប់ជិតស្និទ្ធជាមួយការអភិវឌ្ឍដោយខ្លួន​ទីពឹង​ខ្លួន​ ប្រកបដោយចីរភាព និរន្តរភាព និងសុវត្ថិភាព; ផ្តោតលើការដោះស្រាយផលប៉ះពាល់សង្គមនៃបច្ចេកវិទ្យា និងសាកលភាវូបនីយកម្ម; យកចិត្តទុកដាក់បន្ថែមទៀតដល់សន្តិសុខសង្គម គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត សន្តិសុខស្បៀងអាហារ ផលិតផលចាំបាច់ និងការប្រែប្រួលអាកាសធាតុ ...

ទីបី និន្នាការនៃការកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ ការប្តូរការវិនិយោគ និងសកម្មភាពធ្វើអាជីវកម្មត្រូវបានជម្រុញ ប៉ុន្តែវា​មិនងាយស្រួលនោះទេ។ បណ្តាញផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សកលនាពេល​ថ្មីៗនេះបានបង្ហាញពីហានិភ័យនៃការខកខាននៅពេលកើត​មានការប្រែប្រួល។ និន្នាការនៃកាប្តូរការវិនិយោគ និងខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវបាន​ថ្លឹង​ថ្លែង​យ៉ាង​ម៉ត់ចត់​ ដើម្បី​បង្កើនប្រសិទ្ធភាពនៃផលិតកម្ម ចំណាយ និងកាត់បន្ថយហានិភ័យ។

នៅឆ្នាំ ២០២០ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិបាន​ជះឥទ្ធិពលជាច្រើនលើប្រទេសវៀតណាម ជាពិសេសនៅពេលប្រទេសយើងឈានចូលដំណាក់កាលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ការចូលរួមយ៉ាងសកម្មក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិបានបង្កើតឱកាសដ៏ល្អដើម្បីយើងបន្តធ្វើពិពិធកម្មទីផ្សារ និងដៃគូ ទាក់ទាញធនធានសម្រាប់ការអភិវឌ្ឍ និងទាញយកអត្ថប្រយោជន៍ពីនិន្នាការសំខាន់ៗនាបច្ចុប្បន្ន ជាពិសេសនៅអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបម្រើគោលដៅនៃការស្តារឡើងវិញ និងកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ ការទទួលយកតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រធាន AIPA ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១ ជួយយើងពង្រីកសំលេងនៅក្នុងក្របខ័ណ្ឌពហុភាគី ហើយ​រួមជាមួយដៃគូនានាចូលរួមដំណើរការនៃបង្កើត​និម្មាបនកម្ម​ ការកសាងច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មស្របតាមផលប្រយោជន៍រួម។

ក៏ប៉ុន្តែ ការប្រែប្រួលដែលមិនអាចប៉ាន់ស្មានបាននៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ បានហើយនឹងបន្តជះឥទ្ធិពលយ៉ាង​ស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងក្នុង​ការ​អនុវត្ត “គោលដៅពីរក្នុងពេលតែមួយ” ដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងយើង និងដៃគូមួយចំនួន។

អ្នកយកព័ត៌មាន៖ ក្រឡេកទៅមើលឆ្នាំ២០២០ អាចនិយាយបានថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិគឺជាចំណុចភ្លឺមួយក្នុងកិច្ចការបរទេសរបស់ប្រទេស។ តើលោកសន្និដ្ឋានយ៉ាងដូចម្តេចចំពោះបញ្ហានេះ?

លោក Bui Thanh Son៖ ក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងការគាំទ្រពីប្រជាជន នៅឆ្នាំ២០២០ ប្រទេសយើងបានជំនះការលំបាក និងឧបសគ្គជាច្រើន ហើយទទួលបានសមិទ្ធិផលប្រកបដោយមោទនភាពក្នុងការអភិវឌ្ឍ និងកិច្ចការបរទេស ទទួលបានការកោតសរសើរពីមិត្តភក្តិអន្តរជាតិ។ ដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែល​ជាចំណុចភ្លឺស្វាងក្នុងកិច្ចការការបរទេស ដែល​ធ្វើឱ្យប្រទេសយើងក្លាយជាប្រទេសឈានមុខគេមួយរបស់​តំបន់ក្នុងការជំរុញនិងចូលរួមក្នុងទំនាក់ទំនងសេដ្ឋកិច្ច ហើយ​ទាញយកអត្ថប្រយោជន៍ពីធនធានខាងក្រៅដើម្បីបម្រើដល់ការអភិវឌ្ឍរបស់​ប្រទេសជាតិ​។

ចាប់ពីដើមឆ្នាំនេះ យើងបានសម្របសម្រួលយ៉ាងសកម្មជាមួយសហភាពអឺរ៉ុប (EU) ដើម្បីបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប ដាក់កិច្ចព្រមព្រៀងនេះចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបក្នុងរយៈពេល ៥ ខែកន្លងមកបានបង្ហាញឲ្យឃើញនូវប្រយោជន៍សំខាន់ៗជាច្រើន រួមចំណែកជម្រុញទំហំនៃការនាំចេញនាំចូលរបស់ប្រទេសយើងមានការកើនឡើងក្នុងឆ្នាំនេះដោយសម្រេចបានជាង ៥៤០ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ អតិរេកពាណិជ្ជកម្មសម្រេចជាង ១៩ ពាន់លានដុល្លារ។

ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០២០កន្លងទៅនេះ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេសដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយចក្រភពអង់គ្លេសដែលជាដៃគូសំខាន់របស់វៀតណាមនៅអឺរ៉ុប ក្រោយពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២០ ប្រទេសវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយសមាជិកអាស៊ាននិងដៃគូដើម្បីជំរុញការចុះហត្ថលេខាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀង RCEP នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដែលមានទំហំស្មើនឹង ៣០% នៃ GDP សកល មានសារសំខាន់យ៉ាងខ្លាំងដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសនានាក្នុងការបន្តរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងការធ្វើសមហរណកម្ម ពង្រឹងទំនុកទុកចិត្ត និងបង្កើតកម្លាំងចលករជាវិជ្ជមានសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយនឹងជោគជ័យនេះ តួនាទីមជ្ឈភាពរបស់អាស៊ាន ដែលក្នុងនោះតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០ របស់វៀតណាមទទួលបានការវាយកំលៃខ្ពស់។

យើងក៏ជំរុញគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើននៅក្នុងអាស៊ានដែរ ដូច​ជាការ​​ឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ការ​ស្តារខ្សែចង្វាក់ផ្គ​ត់ផ្គង់​ក្នុងតំបន់ ​ការធ្វើសមហរណកម្មក្នុងតំបន់ដែលផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ​និង​ការ​​ជម្រុញ​ក្រ​បខ័​ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការមេគង្គ។ ដោយពង្រីកតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ យើងរួមជាមួយម្ចាស់ផ្ទះ APEC ២០២០ - ម៉ាឡេ​ស៊ី បានអនុវត្តដោយជោគជ័យនូវគំនិតផ្តួចផ្តើមដែលដាក់ចេញដោយវៀតណាមតាំងពីឆ្នាំ APEC ២០១៧ និងទទួលបានលទ្ធផ​លមានអត្ថន័យ​ជាយុទ្ធសាស្ត្រនោះ​គឺការអនុម័តចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។

ជាមួយនឹងវឌ្ឍនភាពជាច្រើននៅឆ្នាំ២០២០ និងលទ្ធផលសំខាន់ៗក្នុងការអនុវត្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានបង្កើតបណ្តាញមួយរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ១៧ និងបណ្តា​ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោក។ កិត្យានុភាពនេះបានហើយនឹងបង្កើតនូវកម្លាំងចលករខ្លាំងក្លាដែល​ជួយយើងសម្រេចបាននូវគោលដៅកំណើន​ បន្តការ​ផ្លាស់ប្តូរថ្មីយ៉ាង​ទូលំទូលាយ ជម្រុញប្រទេសឆ្ពោះទៅមុខ ធ្វើឲ្យបានជាក់ស្តែងនូវចក្ខុវិស័យ និងបំណងប្រាថ្នាអភិវឌ្ឍន៍នៅក្នុងដំណាក់កាលយុទ្ធសាស្ត្រថ្មី។

អ្នកយកព័ត៌មានៈ សូមអរគុណលោកអនុរដ្ឋមន្រ្តី!

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម