យុគសម័យ - នាព្រឹកនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ នៅធនាគារ Vietcombank ប៉ុន្តែអត្រាប្រាក់នេះកើនឡើង នៅធានាគារ BIDV និងធ្លាក់ចុះនៅធនាគារ Techcombank ។ រីឯអត្រាប្តូរប្រាក់អឺរ៉ូវិញបានកើនឡើងយ៉ាងខ្លាំង
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ៣១ ខែធ្នូ ៖ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនិងអត្រាប្តូរប្រាក់យ៉ន់ចិនមានការផ្លាស់ប្តូរ នៅធនាគារមួយចំនួន អត្រាប្តូរប្រាក់អឺរ៉ូកើនឡើងយ៉ាងខ្លាំង
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 22.980 - 23.010 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.190 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.010 - 23.190 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះមានការកើនឡើង 15 ដុង បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការធ្លាក់ចុះ 13 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 22.977 – 23.177 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.795 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.131 ដុង / ដុល្លារដែលមានការធ្លាក់ចុះត្រឹម 10 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស នាថ្ងៃទី ៣០ ខែធ្នូ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ 3.502 - 3.577 ដុង (ទិញចូល - លក់ចេញ) ដែលមានការកើនឡើងត្រឹម 1 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅថ្ងៃទី ទី ៣០ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.478 - 3.610 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការធ្លាក់ចុះត្រឹម 3 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ៣០ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.470,86 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.505,92 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.616,37 ដុង / យ៉ន់ ដែលមានការកើនឡើងត្រឹម 2 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ៣០ ខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.681,43 - 27.928,47 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 29.093,31 ដុង / អឺរ៉ូ។ អត្រានេះមានការកើនឡើងត្រឹម 32 សម្រាប់ការទិញចូលនិងកើនឡើង 34 សម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី៣០ ខែធ្នូ។
អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank គ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងអត្រាប្តូរប្រាក់បានបិទប្រកាស នាម្សិលមិញ ដែលមានតំលៃ 216,37 - 227,64 ដុង / យ៉េន (ទិញ - លក់) ។
ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
AUSTRALIAN DOLLAR | AUD | 17,305.96 | 17,480.77 | 18,028.78 |
CANADIAN DOLLAR | CAD | 17,656.83 | 17,835.18 | 18,394.30 |
SWISS FRANC | CHF | 25,545.92 | 25,803.96 | 26,612.90 |
YUAN RENMINBI | CNY | 3,470.86 | 3,505.92 | 3,616.37 |
DANISH KRONE | DKK | - | 3,748.49 | 3,889.27 |
EURO | EUR | 27,681.43 | 27,961.04 | 29,093.31 |
POUND STERLING | GBP | 30,678.34 | 30,988.22 | 31,959.69 |
HONGKONG DOLLAR | HKD | 2,905.07 | 2,934.42 | 3,026.41 |
INDIAN RUPEE | INR | - | 314.85 | 327.21 |
YEN | JPY | 216.37 | 218.56 | 227.64 |
KOREAN WON | KRW | 18.37 | 20.41 | 22.37 |
KUWAITI DINAR | KWD | - | 75,827.29 | 78,802.85 |
MALAYSIAN RINGGIT | MYR | - | 5,672.80 | 5,792.42 |
NORWEGIAN KRONER | NOK | - | 2,654.03 | 2,764.75 |
RUSSIAN RUBLE | RUB | - | 310.87 | 346.40 |
SAUDI RIAL | SAR | - | 6,144.22 | 6,385.33 |
SWEDISH KRONA | SEK | - | 2,763.47 | 2,878.76 |
SINGAPORE DOLLAR | SGD | 17,022.89 | 17,194.84 | 17,733.88 |
THAILAND BAHT | THB | 681.82 | 757.57 | 786.03 |
US DOLLAR | USD | 22,980.00 | 23,010.00 | 23,190.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន