Trending now

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីបានប្រកាសថាលោក Joko Widodo បានក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី

18:45 | 01/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ដោយទទួលបានសម្លេងគាំទ្រចំនួន ៨៥,៦ លានសម្លេង ហើយ លោក Joko Widodo និងលោក Ma'ruru Amin បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ីនៅឆ្នាំ ២០១៩។

លោក Joko Widodo

នាថ្ងៃ ៣០ ខែមិថុនា យោងតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅហ្សាកាតា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី (KPU) បានរៀបចំកិច្ចប្រជុំនៅការិយាល័យ KPU នៅរដ្ឋធានីហ្សាកាតាដើម្បីប្រកាសជាផ្លូវការថាលោក Joko Widodo បានឈ្នះការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់ឥណ្ឌូណេស៊ីអាណត្តិ ២០១៩ - ២០២៤ ។

ប្រធាន KPU លោក Arief Budiman បានអះអាងថា លោក Joko Widodo និងលោក Ma'ru r Amin បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីជាមួយសម្លេងគាំទ្រចំនួន ៨៥,៦ លានសម្លេងដែលស្មើនឹង ៥៥,៥ ភាគរយ។

ទន្ទឹមនឹងនេះដែរ គូបេក្ខជនទី ២ គឺលោក Prabowo Subianto និងលោក Sandiaga Uno បានទទួលសម្លេងគាំទ្រចំនួន ៦៨,៦ លានសម្លេងស្មើនឹង ៤៤,៥ ភាគរយ។

កិច្ចប្រជុំដើម្បីប្រកាសលទ្ធផលត្រូវបានចូលរួមដោយលោក Joko និងលោក Ma'ruf ព្រមទាំងតំណាងរបស់គណបក្សជាច្រើនដូចជាគណបក្សចលនាឥណ្ឌូនេស៊ីដ៏អស្ចារ្យ (Gerindra), DPP, PAN ។ល។ និងភាគីនានាពាក់ព័ន្ធ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោកប្រធានាធិបតី Joko Widodo បានអំពាវនាវប្រជាជនឥណ្ឌូនេស៊ីទាំងអស់ឱ្យបំភ្លេចពីភាពខុសគ្នាអំពីការជ្រើសរើសនយោបាយនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងមកនិងឆ្ពោះទៅរកស្មារតីសាមគ្គីភាពសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

ក្នុងឱកាសនេះលោក Joko ក៏បានថ្លែងអំណរគុណដល់ប្រជាជនឥណ្ឌូនេស៊ីចំពោះការទុកចិត្តសម្រាប់គាត់។ លោក Joko បានសន្យាថានឹងធ្វើឱ្យបានល្អបំផុតដើម្បីបន្តលើកកម្ពស់មូលនិធិរបស់រដ្ឋាភិបាលដែលត្រូវបានសាងសង់ដោយអនុប្រធានាធិបតីលោក Jusuf Kalla ក្នុងអាណត្តិទី ១ របស់គាត់។ ពិធីប្រកាសចូលកាន់តំណែងផ្លូវការរបស់លោកប្រធានាធិបតី Joko Widodo បានត្រៀមទុកជាមុននឹងប្រព្រឹត្តទៅនៅខែតុលា៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR