Trending now

ការបោះឆ្នោតដើម្បីសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា

08:56 | 26/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃអាទិត្យទី ២៣ ខែកក្កដា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាបាន បញ្ចប់ប្រកបដោយជោគជ័យ ។ ម្ចាស់ឆ្នោតជាង ៨ លាននាក់ បានទៅបោះឆ្នោត ស្រូពយក ៨៤.៥៨%។

បញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសេរី ភាពនាវាចរណ៍នៅសមុទ្រខាងកើត បញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសេរី ភាពនាវាចរណ៍នៅសមុទ្រខាងកើត
អាស៊ានប្តេជ្ញាចិត្តថានឹងថែរក្សាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងខ្លួនទីពឹងខ្លួន អាស៊ានប្តេជ្ញាចិត្តថានឹងថែរក្សាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងខ្លួនទីពឹងខ្លួន
គណបក្សប្រជាជនកម្ពុជាធ្វើការហែក្បួនឃោសនាបោះឆ្នោត។ រូបថត៖ អ្នកយកព័ត៌មាន
គណបក្សប្រជាជនកម្ពុជាធ្វើការហែក្បួនឃោសនាបោះឆ្នោត។ រូបថត៖ អ្នកយកព័ត៌មាន

អត្រានេះគឺខ្ពស់ជាងការបោះឆ្នោតពីរលើកថ្មីៗបំផុតនៅកម្ពុជា (ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២)។ លទ្ធផលនេះបានសរឲ្យឃើញពីការយល់ដឹងនយោបាយ ការយល់ដឹងអំពីសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ព្រមទាំងបង្ហាញពីបំណងប្រាថ្នាអំពីប្រទេសកម្ពុជាសន្តិភាព ស្ថិរភាព និងវឌ្ឍន៍ភាពនាពេលខាងមុខ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតបានប្រព្រឹត្តទៅនៅការិយាល័យបោះឆ្នោតចំនួន ២៣ ៧៨៩ នៅទូទាំងប្រទេស។ គណបក្សនយោបាយចំនួន ១៨ បានចូលរួមការបោះឆ្នោត។ សមាជិករដ្ឋសភាចំនួន ១២៥ រូប ត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៨។ យោងតាម គ.ជ.ប បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិជាង ៩ ម៉ឺននាក់ បានតាមដាន និងឃ្លាំមើលការបោះឆ្នោតនេះ។

ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយដោយជោគជ័យ និងសុខសាន្ត

ក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃបោះឆ្នោត (២៣ កក្កដា) លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានមានប្រសាសន៍ថា ដោយការសម្របសម្រួលយ៉ាងល្អប្រសើររវាងយន្តការ និងប្រព័ន្ធសន្តិសុខ បោះឆ្នោតគ្រប់កម្រិតថ្នាក់ជាមួយ គ.ជ.ប និងស្ថាប័នរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិយាកាសសុខសាន្ត សន្តិសុខ និងធានាសណ្តាប់ធ្នាប់សាធារណៈ។

ចំណែកឯលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានឲ្យដឹងថា ក្នុងថ្ងៃបោះឆ្នោត ពោលគឺថ្ងៃអាទិត្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មិនបានទទួលពាក្យបណ្តឹងណាមួយអំពីភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោត ក៏ដូចជាស្ថានភាពជុំវិញការបោះឆ្នោតឡើយ។

នាថ្ងៃដដែល (២៣ កក្កដា) ចែករំលែកនៅលើបណ្ដាញសង្គម Telegram ផ្ទាល់ខ្លួន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ម្ចាស់ឆ្នោតជាង ៨៤% ទៅបោះឆ្នោត គឺជាភស្តុតាងដែលសរឲ្យឃើញថា ឧបាយកលបំផ្លិចបំផ្លាញការបោះឆ្នោតរបស់អានុភាពមួយចំនួនត្រូវបរាជ័យ។ ប្រជាជនចង់រស់នៅក្នុងសន្តិភាព និងវិបុលភាពដូចដែលអ្វីៗកំពុងប្រព្រឹត្តិទៅ។

ចំណែកឯអ្នកសង្កេតការណ៍អន្តរជាតិវិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ លោក Nuno Gomes Nabiam ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជាសមាជិកនៃក្រុមឃ្លាំមើល បានវាយតម្លៃថា រាល់ជំហាននីមួយៗត្រូវបានអនុវត្តន៍ស្របតាមនីតិវិធី និងបទប្បញ្ញត្តិ។ ការបោះឆ្នោតធានាបានកត្តាសេរី យុត្តិធម៌ និងតម្លាភាព។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ រូបថត៖ អ្នកយកព័ត៌មាន
ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ រូបថត៖ អ្នកយកព័ត៌មាន

ជោគជ័យកើតចេញពីការត្រៀមរៀបចំយ៉ាងហ្មត់ចត់

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា ទាក់ទាញម្ចាស់ឆ្នោតយ៉ាងច្រើនកុះករទៅបោះឆ្នោត គឺជាលទ្ធផលនៃការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់គណបក្សនានា និងប្រព័ន្ធរដ្ឋអំណាចកម្ពុជា។ មុនការបោះឆ្នោត យុទ្ធនាឃោសនាបោះឆ្នោតមួយបានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ សប្តាហ៍ (ចាប់ពីថ្ងៃទី ១ ខែកក្កដា)។ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំង១៨ បានប្រព្រឹត្តទៅដោយរលូន និងអំណោយផល ធានាសុវត្ថិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ សកម្មភាពឃោសនាបោះឆ្នោតសម្បូរបែបជាមួយរូបភាពជាច្រើន អាស្រ័យលើសមត្ថភាព និងលក្ខខ័ណ្ឌរបស់គណបក្សនីមួយៗ ដោយផ្តោតសំខាន់លើសកម្មភាពប្រមូលផ្តុំ ប្រគុំតន្ត្រី បញ្ចាំងស្លាយ ចែកចាយ និងបិទភ្ជាប់ខិត្តប័ណ្ណនៅតាមទីសាធារណៈ ការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសម្លេងនៅទីស្នាក់ការគណបក្ស ឬធ្វើឃោសនាតាមចល័ត ហែក្បួននៅតាមភូមិសាស្ត្រទីប្រជុំជន និងមណ្ឌលបោះឆ្នោតដែលមានបេក្ខជនឈរឈ្មោះ។ សកម្មភាពទាំងនេះទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនយ៉ាងច្រើនកុះករ។

កម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន ១៧ ផ្សេងទៀត ដូចជា៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ (KNUP) គណបក្សកសិករ (FP) គណបក្សស្ត្រីដើម្បីស្ត្រី (WPFW) គណបក្សយុវជនកម្ពុជា (CYP) ក៏ត្រូវបានចាក់ផ្សាយជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែតអនឡាញ។ គណបក្សភាគច្រើនសុទ្ធតែបានផ្ដោតសំខាន់លើបញ្ហាសង្គម ជីវភាពប្រជាជនដូចជា៖ លុបបំបាត់គ្រោះអបាយមុខសង្គម គ្រឿងញៀន ថែទាំមនុស្សចាស់ជរា មន្ត្រីចូលនិវត្តន៍ ដីធ្លឺ បែបបទរដ្ឋបាលសាធារណៈ និងកសាងធនធានមនុស្ស។ ក្នុងផ្ទាំងគំនូររួមនោះ កម្មវិធីនយោបាយឃោសនាបោះឆ្នោតលើគ្រប់ជ្រុងជ្រោយរបស់ CPP មានកម្លាំងទាក់ទាញដ៏ធំធេងចំពោះម្ចាស់ឆ្នោតគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យ។ ម្ចាស់ឆ្នោតជាច្រើនបានវាយតម្លៃខ្ពស់ចំពោះគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា អំពីការបន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសឯករាជ្យ ផ្អែកលើច្បាប់ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងកសាងបរិយាកាសសន្តិភាព និងកិច្ចសហប្រតិបត្តិការសម្រាប់គោលដៅកែលម្អ លើកកម្ពស់ជីវភាព រស់នៅ និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជន។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តលើកនេះជាការបោះឆ្នោតសកលលើកទី ៧ របស់កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ទោះបីជាលទ្ធផលផ្លូវការត្រូវបានគេរំពឹងថានឹងប្រកាសនាថ្ងៃទី៩ ខែសីហាក៏ដោយ ប៉ុន្តែអត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតច្រើន ដំណើរការបោះឆ្នោតមានលក្ខណៈសេរី សុវត្ថិភាព និងតម្លាភាព បានសរឲ្យឃើញថា ការបោះឆ្នោតស្របតាមឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ សន្លឹកឆ្នោតរាប់លានរបស់ម្ចាស់ឆ្នោតគឺជា បំណងប្រាថ្នារាប់លានអំពីខឿនសន្តិភាព ស្ថរិភាព ដើម្បីព្រះរាជាណាចក្រកម្ពុជាបន្តអភិវឌ្ឍន៍ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤