Trending now

អាស៊ានប្តេជ្ញាចិត្តថានឹងថែរក្សាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងខ្លួនទីពឹងខ្លួន

20:15 | 13/09/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

នាថ្ងៃទី ១២ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីក្នុងសន្និសីទកាសែតអន្តរជាតិដោយប្រកាសលទ្ធផលនៃកិច្ចប្រជុំ AMM-53 និងកិច្ចប្រជុំ​ពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីក្នុងសន្និសីទកាសែតអន្តរជាតិ (រូប​ថត៖ VGP)

ថ្លែងនៅក្នុងសន្និសីទកាសែត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានឲ្យដឹងថា ​រដ្ឋមន្រ្តីការបរទេសអាស៊ានបានបន្តអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តគោលដៅ និងអាទិភាពយ៉ាងពេញ​លេញ និងមានប្រសិទ្ធភាព។ ក្នុងស្មារតីនៃ "ភាពស្អិតរមួត និងការឆ្លើយត" នៃឆ្នាំអាស៊ាន ២០២០ ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានព្យាយាមពិភាក្សាអំពីការកសាងទិសដៅអភិវឌ្ឍន៍សម្រាប់អាស៊ានក្នុងដំណាក់កាលថ្មី បន្ទាប់ពីបញ្ចប់ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ។

រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះការចូលរួមវិភាគទានពីបណ្តាប្រទេសលើមូលនិធិសម្រាប់ឆ្លើយតបនឹង Covid-19 របស់អាស៊ាន ហើយឯកភាពកែប្រែការកំណត់នានារបស់មូលនិធិដើម្បីសម្រួលដល់ការរួមវិភាគកទានពីបណ្តាប្រទេសជាដៃគូលើមូលនិធិនេះ។ ។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយ​សន្តិភាព សន្តិសុខ អព្យាក្រឹត និងស្ថិរភាព ពង្រឹងសាមគ្គីភាព ខ្លួនទីពឹងខ្លួន លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន និងពង្រឹងការកសាងទំនុកចិត្ត លើកស្ទួយស្មារតីគោរពច្បាប់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូទាំង​អស់បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតិបត្តិការពហុភាគី និងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសនានា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ។

អាស៊ានក៏បានយល់ព្រមផ្តល់បទប្បញ្ញត្តិភាពជាដៃគូអភិវឌ្ឍន៍ដល់បារាំង និងអ៊ីតាលី ហើយបានទទួលយកកូឡុំប៊ី និងគុយបាឱ្យចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ជំហរជាគោលការណ៍របស់អាស៊ានបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ និងផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសរណ៍នៅសមុទ្រខាងកើត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងអស់ និងបន្តទទួលបានការគាំទ្រពីបណ្តាប្រទេសជាដៃគូ។ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថាចាំបាច់ត្រូវបន្តជំរុញការសន្ទនា និងពង្រឹងការកសាងទំនុកចិត្ត អត់ធ្មត់ គ្មានសក​ម្មភាព​បង្កើនភាពតានតឹង និងភាពស្មុគស្មាញដល់ស្ថានភាព មិនធ្វើយោធូបនីយកម្ម មិនប្រើ និងគំរាមកំហែងប្រើអា​វុធ ដំណោះស្រាយជំលោះដោយសន្តិវិធី ស្របតាមមូលដ្ឋានច្បាប់អន្ដរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ រដ្ឋមន្រ្តីទាំងអស់ក៏បានបង្ហាញពីគោលបំណងចង់ឲ្យសេចក្តីប្រកាសស្តី​ពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ត្រូវបានអនុវត្តបានយ៉ាងពេញលេញ និងមានប្រសិទ្ធិភាព ហើយបានអំពាវនាវឱ្យសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) មានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងពេលឆាប់ៗនេះ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ