Trending now

តភ្ជាប់ឱកាសសហប្រតិបត្តិការ Logistics រវាងវៀតណាមនិងអាមេរិកខាងត្បូង

22:15 | 15/12/2020

នាថ្ងៃទី ១៤ ខែធ្នូ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានសហការជាមួយស្ថាប័នតំណាងពាណិជ្ជកម្ម វៀតណាមប្រចាំនៅអាមេរិកខាងត្បូង សមាគមធុរកិច្ច Logistics វៀតណាម (VLA) និងសមាគមអ្នកគ្រប់គ្រងទំនិញវៀតណាម (VNSC) បានរៀបចំឡើងវេទិកាដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរវាងវៀតណាម និងអាមេរិកខាងត្បូង។

វេទិកាដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរវាងវៀតណាម និងអាមេរិកខាងត្បូង

វេទិកានេះមានគោលបំណងគាំទ្រដល់សហគ្រាសវៀតណាមនិងអាមេរិកខាងត្បូង ដើម្បីតភ្ជាប់ ពង្រីកនិងបង្កើតឱកាសឲ្យបានច្រើនបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មនិងការវិនិយោគលើវិស័យ Logistics។ ថ្លែងនៅក្នុងវេទិកានោះ លោក Le Hoang Tai - អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា៖ អាមេរិកខាងត្បូងគឺជាតំបន់ទីផ្សារ ដែលមានសក្តានុពលខ្លាំងណាស់សម្រាប់ផលិតផលនាំចេញរបស់វៀតណាម ដូចជាសម្លៀកបំពាក់ស្បែកជើង និងសិប្បកម្មវិចិត្តសិល្បៈជាដើម។ ប៉ុន្តែការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារធំៗមួយចំនួននៅអាមេរិកខាងត្បូង នៅមានកម្រិតនៅឡើយ ជាពិសេសក្នុងបរិបទនៃការរីករាល់ដាលនៃជំងឺកូវីដ១៩ (COVID-១៩) ផងដែរ។ ហេតុដូច្នេះ កិច្ចសហការរវាងភាគីទាំងពីរពិតជាមានសារៈសំខាន់ណាស់សម្រាប់អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ កាន់តែធ្វើឱ្យប្រសើរឡើងនូវសេវាកម្មដឹកជញ្ចូន (Logistics) ព្រមទាំងបម្រើឱ្យបានល្អនូវសកម្មភាពនាំចូលនិងនាំចេញថែមទៀតផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម