Trending now

“រាត្រីមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ី” សិល្បៈរួមចំណែកពង្រឹងការផ្លាស់ប្តូរនិងការយោគយល់គ្នារវាងប្រទេសទាំងពីរ

11:29 | 19/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងឱកាសខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី (១៩៥៥-២០២០) នាយុបថ្ងៃទី ១៦ ខែវិច្ឆិកា នៅសាលមហោស្រពហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម ដើម្បីរៀបចំរាត្រីមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក​ Ibnu Hadi

ថ្លែងក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi បានសង្កត់ធ្ងន់ថា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ឥណ្ឌូណេស៊ីគឺជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមនិងជាប្រទេសទី ១១ នៅលើពិភពលោកដែលបានទទួលស្គាល់វៀតណាមជាប្រទេសឯករាជ្យ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងលោកប្រធានាធិបតីសូឃ្យូណូទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ១៩៥៩ បានចាក់គ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីហើយក្នុងពេលតែមួយបានបង្កើតជាភាតរភាពនិងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូនេស៊ី។

ស្មារតីមិត្តភាពរវាងមេដឹកនាំទាំងពីរគឺជាកំណប់ទ្រព្យប្រវត្តិសាស្ត្រដែលត្រូវការលើកកម្ពស់និងបញ្ជូនបន្តទៅកូនចៅជំនាន់ក្រោយនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកស្ទួយមុខមាត់ប្រទេសទាំងពីរនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Ta Quang Dong ។

ចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ លោក Ta Quang Dong បាននិយាយថា ឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានតួនាទីសំខាន់នៅក្នុងតំបន់។ ប្រជាជនឥណ្ឌូនេស៊ីមានប្រពៃណីសន្តិភាពប្រកបដោយសេចក្តីស្រឡាញ់ ហើយតែងតែផ្តល់សេចក្តីស្រឡាញ់ដល់ប្រជាជនវៀតណាម។

លោកអនុរដ្ឋមន្រ្តី Ta Quang Dong បានបញ្ជាក់ថា កម្មវិធី“ រាត្រីមិត្តភាពវៀតណាមនិងឥណ្ឌូនេស៊ី” គឺជាព្រឹត្តិការណ៍វប្បធម៌និងសិល្បៈសំដៅលើកកម្ពស់វប្បធម៌ចម្រុះរបស់អាស៊ាន រួមចំណែកពង្រឹងការផ្លាស់ប្តូរនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយបានពង្រឹងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី៕


បទភ្លេងគួរឱ្យចាប់អារម្មណ៍រវាងឯកអគ្គរដ្ឋទូត Ibnu Hadi និងអ្នកចំរៀង Bao Tram និងអ្នករបាំវៀតណាមនិងឥណ្ឌូនេស៊ី។


(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម