Trending now

ពិធីបិទ APF ២០២០៖ បញ្ចោញស្មារតីភាពស្អិតរមួតនិងការឆ្លើយតបរបស់ប្រជាជននៅអាស៊ីអាគ្នេយ៍

23:54 | 07/11/2020 (បកប្រែដោយសាមេត)

យុគដម័យ - នាថ្ងៃទី ៧ ខែវិច្ឆិកា ពិធីបិទវេទិកាប្រជាជនអាស៊ាន (APF) ២០២០ បានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។

ក្នុងរយៈពេល ៣ ថ្ងៃធ្វើការជាមួយប្រធានបទ “បង្រួបបង្រួមប្រជាជននៅអាស៊ីអាគ្នេយ៍សម្រាប់សហគមន៍ដែលមានការរួបរួមគ្នា មានភាពស្អិតរមួតនិងការឆ្លើយតប” APF ២០២០ បានរៀបចំវគ្គពេញអង្គចំនួន ២ សិក្ខាសាលាចំនួន ២៤ ក្នុងក្រុមប្រធានបទចំនួន ១១ ដែលជាបញ្ហាក្តៅនៅក្នុងតំបន់ដូចជា៖ សិទ្ធិមនុស្ស និរន្តរភាពអេកូឡូស៊ី សន្តិភាពនិងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការប្រកាន់ជាតិសាសន៍និងប្រធានបទផ្សេងទៀត ...

ទិដ្ឋភាពនៃសិក្ខាសាលានៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា។

ប្រតិភូបានផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍និងពង្រឹងសាមគ្គីភាពនិងតភ្ជាប់ទំនាក់ទំនងរវាងចលនាសង្គមនិងអង្គការប្រជាជនអាស៊ាន។ ទាំងអស់មានគោលបំណងសហការនិងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ដោយមានគោលដៅតែមួយគឺកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ លោក Phan Anh Son អនុប្រធាននិងជាអគ្គលេខាធិការសហភាពអង្គការមិត្តភាពវៀតណាម ប្រធានគណៈកម្មាធិការរៀបចំ APF ២០២០ បានមានប្រសាសន៍ថា៖ APF ២០២០ បានទទួលជោគជ័យ ឆ្លុះបញ្ចាំងពីស្មារតីភាពស្អិតរមួតនិងការឆ្លើយតប របស់ប្រជាជននៅអាស៊ីអាគ្នេយ៍។

APF ២០២០ ទាក់ទាញអ្នកចូលរួមជាច្រើន ។

ក្នុងនាមគណៈកម្មាធិការរៀបចំប្រទេសវៀតណាម លោក Phan Anh Son បានថ្លែងអំណរគុណចំពោះសមាជិកទាំងអស់នៃគណៈកម្មាធិការរៀបចំតំបន់ អ្នកសម្របសម្រួល អ្នករៀបចំសិក្ខាសាលា អ្នកយកព័ត៌មាននិងជាពិសេសប្រតិភូជាង ១.០០០ នាក់ដែលជាតំណាងឱ្យអង្គការប្រជាជននៅអាស៊ីអាគ្នេយ៍សម្រាប់សាមគ្គីភាព ការគាំទ្រនិងកិច្ចសហប្រតិបត្តិការសម្រាប់គណៈកម្មាធិការរៀបចំប្រទេសវៀតណាមនិយាយរួម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ