Trending now

កម្មវិធី “Vietnam Why Not” ទ្រទ្រង់ទេសចរណ៍ក្នុងស្រុង

10:47 | 09/11/2020

“ទៅវៀតណាមណា - Vietnam Why Not” គឺជាគម្រោងការណ៍ទូរទស្សន៍ជាក់ស្ដែង សំដៅជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមឲ្យជំរុញការធ្វើដំណើរទេសចរណ៍នៅវៀតណាម។ កម្មវិធីនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Unimedia ដោយសហការជាមួយ Appfast និង Tiktok ព្រមទាំងមានការរួមដំណើររបស់អ្នកផ្ដល់ជំនួយជាច្រើនផ្សេងទៀត។

លោក Ha Van Sieu អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍ថ្លែងនៅពិធី។ (រូបថត៖ VOV)

នាយប់ថ្ងៃទី៧ វិច្ឆិកា នៅទីក្រុង ហូជីមិញ បានប្រារព្ធធ្វើឡើងពិធីបង្ហាញកម្មវិធីទូរទស្សន៍ធ្វើដំណើរទេសចរណ៍ជាក់ស្ដែងនិងកម្មវិធីចល័ត “Vietnam Why Not”។

“ទៅវៀតណាមណា - Vietnam Why Not” គឺជាគម្រោងការណ៍ទូរទស្សន៍ជាក់ស្ដែង សំដៅជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមឲ្យជំរុញការធ្វើដំណើរទេសចរណ៍នៅវៀតណាម។ កម្មវិធីនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Unimedia ដោយសហការជាមួយ Appfast និង Tiktok ព្រមទាំងមានការរួមដំណើររបស់អ្នកផ្ដល់ជំនួយជាច្រើនផ្សេងទៀត។

កម្មវិធី “ទៅវៀតណាមណា - Vietnam Why Not” ត្រូវបានបំផុសគំនិតហើយបង្ហាញសាធារណៈជនក្នុងពេលវេលាដែលប្រទេសទាំងមូលកំពុងសហការជំរុញការធ្វើដំណើរទេសចរណ៍ក្នុងស្រុក ក្នុងបំណងចង់នាំមកនូវកម្មវិធីទេសចរណ៍ជាក់ស្ដែងគួរឲ្យទាក់ទាញបំផុត ជាពិសេសគឺក្នុងបរិបទដែលវិស័យទេសចរណ៍កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិ Covid-19។

តាមរយៈកម្មវិធី “ទៅវៀតណាមណា - Vietnam Why Not” កម្មវិធីចល័ត Vietnam Why Not នឹងត្រូវបានបង្ហាញសាធារណៈជននៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២០ សំដៅបង្កើតឡើងឆាណែលព័ត៌មានទេសចរណ៍ឆ្លាតវៃមួយ ដែលអាចប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់៕

(ប្រភពព័ត៌មាន: vovowolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ
បច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យនាវានេសាទ៖ គន្លឹះក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
eCDT - ដំណោះស្រាយចំពោះបញ្ហា "កាតលឿង" IUU