Trending now

សមាគមមិត្តភាពវៀតណាម - ជប៉ុន បានជួយឧបត្ថម្ភ ប្រជាជន នៅភាគកណ្តាលថវិកាមានទឹកប្រាក់ចំនួន ៥០ លានដុង

15:53 | 02/11/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា នៅទីស្នាក់ការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្នុងនាមសមាគមមិត្តភាពវៀតណាម - ជប៉ុន លោក Bui Khac Son អតីតអនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម អនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម - ជប៉ុនបានប្រគល់ថវិកាមានទឹកប្រាក់ចំនួន ៥០ លានដុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់លិចទឹកជំនន់នៅភាគកណ្តាលនៃប្រទេសវៀតណាម។

លោក Hau A Lenh អនុប្រធាន –អគ្គលេខាធិការ នៃ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (ខាងស្តាំ) ទទួលជួបអនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម - ជប៉ុន លោក Bui Khac Son ។

លោក Bui Khac Son បានចែករំលែក​ថា ​ឆ្លើយតបទៅនឹងការ​អំពាវនាវរបស់អគ្គលេខាធិការ ប្រធានរដ្ឋ​ នាយករដ្ឋមន្រ្តី​និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមស្តីពីការបរិច្ចាគនិងជួយគាំទ្រដល់ប្រជាជន​ នៅតាមបណ្តា​ខេត្ត​នៃភាគកណ្តាល ដើម្បីជំនះការលំបាក ដូច្នេះ​សមាគមមិត្តភាព​វៀតណាម - ជប៉ុន​បានរៀបចំចលនា​បរិច្ចាគ​ជួយឧបត្ថម្ភ​ដល់ប្រជាជន។ ដោយស្មារតីនៃការស្រឡាញ់គ្នាទៅវិញទៅមក នៅឯកិច្ចប្រជុំ​របស់គណៈកម្មាធិការអចិន្ត្រៃយ៍សមាគមមិត្តភាពវៀតណាម - ជប៉ុន ចលនារៃអង្គាសប្រាក់​បានបំផុស​និងជាដំបូងបានទទួល​ទឹក​ប្រាក់ចំនួន ៥០ លានដុង។

សមាគមមិត្តភាពវៀតណាម - ជប៉ុន បានជួយឧបត្ថម្ភ ប្រជាជន នៅភាគកណ្តាលថវិកាមានទឹកប្រាក់ចំនួន ៥០ លានដុង

“ទោះបីនេះគឺអំណោយតូចតាច ប៉ុន្តែ​វាជាបេះដូង​នៃ​សមាគមមិត្តភាពវៀតណាម - ជប៉ុនក៏ដោយ។ បណ្តាអង្គការ​សមាជិករបស់សមាគមនៅតាមបណ្តាខេត្តក៏កំពុងរៀបចំសកម្មភាពបរិច្ចាគដែលមានអត្ថន័យនិងជាក់ស្តែង ដើម្បី​គាំទ្រដល់ប្រជាជន នៅតំបន់កណ្តាលដែលកំពុង​ប្រឈម​នឹងការលំបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិព្យុះនិងទឹកជំនន់។ សង្ឃឹមថា​ រណសិរ្សមាតុភូមិវៀតណាម​នឹងក្លាយ​ជាស្ពាន​ដើម្បីបញ្ជូនអំណោយតូចតាចនេះដល់​ ប្រជាជន​នៅតំបន់កណ្តាល” - លោក Bui Khac Son បានចែករំលែក។

ដោយទទួលបានការគាំទ្រពីសមាគមមិត្តភាពវៀតណាម - ជប៉ុន លោក Hau A Lenh អនុប្រធាន​– អគ្គលេខាធិការ​នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបាន​គោរពនិងថ្លែងអំណរគុណចំពោះការគាំទ្រនិងមនោសញ្ចេតនាប្រកបដោយអត្ថន័យនិងទាន់ពេលវេលា។

“ ទឹកប្រាក់គាំទ្រទាំងមូលពីសមាគមមិត្តភាពវៀតណាម - ជប៉ុនតាមរយៈគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម​ប្រគល់ទៅកាន់ប្រជាជន នៅតំបន់ទឹកជំនន់​នៅភាគកណ្តាល ដើម្បីចូលរួមចំណែកក្នុងការស្តារ​ការខូច​ខាត​ឡើងវិញ​ឱ្យបានឆាប់បំផុត ដែល​ជួយជីវភាពប្រចាំ​ថ្ងៃរបស់​ប្រជាជន​នឹង​មាន​ស្ថេរភាព” ។ លោក Hau A Lenh បានអះអាង./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម