Trending now

គៀរគរគ្រប់កម្លាំងជួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam

10:27 | 03/11/2020

ក្នុងថ្ងៃ ទី១ វិច្ឆិកា ឧទ្ធម្ភាគចក្រនៃកងពលលេខ៩៣០ កងទ័ពការពារដែន អាកាស-ជើងអាកាសបានដឹកទំនិញឧបត្ថម្ភចំនួន៤តោនទៅកាន់ឃុំ Phuoc Loc និង Phuoc Thanh នៃស្រុក Phuoc Son។

ឧទ្ធម្ភាគចក្រអនុវត្តភារកិច្ចទម្លាក់ទំនិញសង្គ្រោះចុះនៅតំបន់ដែលត្រូវកាត់ផ្ដាច់ការធ្វើចរាចរណ៍ដោយសារទឹកជំនន់។ (រូបថត៖ VOV)

នាថ្ងៃទី១ វិច្ឆិកា កងទ័ពការពារដែនអាកាស-ជើងអាកាសបានចាត់ បញ្ជូនក្រុមចំនួន២តាមផ្លូវគោកនិងផ្លូវអាកាសទៅផ្គត់ផ្គង់ស្បៀងអាហារជូនចំពោះប្រជាជននៅតាមឃុំនានាដែលកំពុងត្រូវរងការកាត់ផ្ដាច់ការធ្វើចរាចរណ៍ដោយសារទឹកជំនន់នៅស្រុក Phuoc Son ខេត្ត Quang Nam។ ក្នុងថ្ងៃ ទី១ វិច្ឆិកា ឧទ្ធម្ភាគចក្រនៃកងពលលេខ៩៣០ កងទ័ពការពារដែន អាកាស-ជើងអាកាសបានដឹកទំនិញឧបត្ថម្ភចំនួន៤តោនទៅកាន់ឃុំ Phuoc Loc និង Phuoc Thanh នៃស្រុក Phuoc Son។ មុននោះ ក្រុមរថយន្តជំនាញ ចំនួន៥គ្រឿងនៃកងទ័ពការពារដែនអាកាស-ជើងអាកាសក៏បានធ្វើដំណើរពី ទីក្រុង Da Nang ដឹកទំនិញចំនួន៦តោនទៅកាន់ស្រុក Phuoc Son ផងដែរ។

ក្នុងថ្ងៃដដែល ខេត្ត Quang Nam ក៏បានគៀរគរមនុស្សរាប់រយនាក់រួម មានកងទ័ព នគរបាល និងសេនាជនប្រចាំតំបន់ ស្ពាយទំនិញឧបត្ថម្ភ សម្រាប់ប្រជាជននៅឃុំ Phuoc Thanh នៅស្រុក Phuoc Son ផងដែរ៕

(ប្រភពព័ត៌មាន: vovowlrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​អះអាង​ពី​ជំហរ​របស់​ខ្លួន និង​ការ​ប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​សម័យ​សន្ទនា​ជាមួយ​គណៈកម្មាធិការ CEDAW
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៨ ស្តីពីកីឡា៖ ឯកភាព សហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព
ការលើកកម្ពស់ការធ្វើសមាហរណកម្ម និងនវានុវត្តន៍នៅក្នុងវិស័យសេវាកម្មក្នុងតំបន់អាស៊ាន
ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦
ក្រុមហ៊ុន FPT ស្នើឱ្យវិនិយោគលើអគារអប់រំមួយនៅខេត្ត Dien Bien