Trending now

សហរដ្ឋអាមេរិកជួយកម្លាំងអនុវត្តច្បាប់របស់វៀតណាមបំពាក់ចំណេះដឹងភាសាអង់គ្លេស

10:16 | 23/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ នៅទីក្រុងហាណូយ នាយកដ្ឋានកិច្ចការបរទេស (ក្រសួងនគរបាល) បានសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមដើម្បីរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសសំរាប់ក្រសួងនគរបាលវៀតណាមនៅទីស្នាក់ការនាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាល។

នាយកដ្ឋានកិច្ចការបរទេស (ក្រសួងនគរបាល) បានសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមដើម្បីរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកាលពីថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលនេះ លោក Tom Lyons ប្រធានការិយាល័យនាយកដ្ឋានទប់ស្កាត់គ្រឿងញៀននិងអនុវត្តច្បាប់អន្តរជាតិ (INL) ប្រចាំនៅវៀតណាម ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមបានចែករំលែកថា ស្ទាត់ជំនាញភាសាអង់គ្លេសមានសារៈសំខាន់នាពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងការអនុវត្តច្បាប់។ បណ្តាញឧក្រិដ្ឋកម្មមានលក្ខណៈអន្តរជាតិភាវូបនីយកម្ម កាន់តែខ្លាំងឡើងៗ ជាមួយនឹងការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មអ៊ិនធឺរណែតនិងព័ត៌មានទំនាក់ទំនងអេឡិចត្រូនិកក៏មានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ ហើយវិធីសាស្រ្តទំនាក់ទំនងរបស់ឧក្រិដ្ឋជនភាគច្រើនគឺជា​ភាសាអង់គ្លេស។ ដោយមានការសហការនៃកម្លាំងអនុវត្តច្បាប់នៅជុំវិញពិភពលោក មន្រ្តីដែលប្រើភាសាអង់គ្លេសដើម្បីចែករំលែកព័ត៌មានវិភាគភស្តុតាងនិងផ្លាស់ប្តូរបទពិសោធន៍នឹងរួមចំណែកដល់ការប្រយុទ្ធនឹងគ្រប់ប្រភេទឧក្រិដ្ឋជនគ្រោះថ្នាក់ ឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ។

លោកវរសេនីយ៍ឯក Nguyen Hoa Chi អនុប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងនគរបាលបានអះអាងថា ក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 កំពុងមានភាពស្មុគស្មាញនិងទ្រង់ទ្រាយធំ ដែលផលប៉ះពាល់យ៉ាងខ្លាំងដល់ទិដ្ឋភាពសេដ្ឋកិច្ច-សង្គម ធ្វើរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ចរាចរណ៍អន្តរជាតិនិងសកម្មភាពកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឆ្លៀតយកប្រយោជន៍ពីការលំបាកនេះ ឧក្រិដ្ឋជនឆ្លងដែនកំពុងបង្កើនសកម្មភាពព្រហ្មទណ្ឌឆ្លងដែន។ ប្រឈមមុខនឹងស្ថានភាពនេះ​ជាងពេលណាៗទាំងអស់​កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាចាំបាច់ត្រូវរឹតបន្តឹងបន្ថែមទៀតដើម្បីផ្លាស់ប្តូរព័ត៌មានឱ្យបានឆាប់រហ័សនិងចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងទប់ស្កាត់នឹងឧក្រិដ្ឋកម្មឆ្លងដែន។ កត្តាសំខាន់បំផុតមួយដើម្បីធានាថាព័ត៌មានត្រូវបានផ្លាស់ប្តូរឱ្យបានឆាប់រហ័សនិងត្រឹមត្រូវគឺភាសា ជាពិសេសភាសាអង់គ្លេស៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤