Trending now

ជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ

09:58 | 22/10/2020

ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់។

ពលរដ្ឋវៀតណាមកំពុងបំពេញបែបបទនៅឯព្រលានយន្តហោះ (រូបថត៖ VNA)

នាថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងអាកាសចរណ៍ជាតិវៀត ណាម បានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង បានរៀបចំជើងហោះ ហើរចំនួន ២ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ។

អ្នកដំណើរនៅលើជើងហោះហើរនេះ រួមមានកុមារ មនុស្សចាស់ជរា អ្នកដែលកើតជំងឺមហារីក ស្ត្រីមានផ្ទៃពោះ ពលករមានកិច្ចសន្យាការងារផុតសុពលភាព សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា រួមទាំងករណីមានការលំបាកផ្សេងៗទៀតផងដែរ។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ