Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងឆ្នើមៗក្នុងការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសប”

09:37 | 11/10/2020

ថ្លែងនៅជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការងារចលនាមហាជនបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យសង្គមមានស្ថិរភាព ពង្រឹង ផែនមហាសាមគ្គីជនជាតិទាំងមូល ហើយលើកកំពស់ប្រសិទ្ធភាពក្នុងការប្រតិបត្តិរបស់ប្រព័ន្ធនយោបាយចាប់ពីថ្នាក់មូលដ្ឋាន។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបនេះ។ (រូបថត៖ VGP)

នារសៀលថ្ងៃទី១០ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសំណេះសំណាលជាមួយតំណាងឆ្នើមៗនៃការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសប” ចំនួន២០០នាក់។

ថ្លែងនៅជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការងារចលនាមហាជនបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យសង្គមមានស្ថិរភាព ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ហើយលើកកំពស់ប្រសិទ្ធភាពក្នុងការប្រតិបត្តិរបស់ប្រព័ន្ធនយោបាយចាប់ពីថ្នាក់មូលដ្ឋាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញលើកសំណើថា៖

“អាជ្ញាធរនិងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការងារចលនាមហាជន។ យើងត្រូវតែផ្ទៀងស្ដាប់បំណងប្រាថ្នារបស់ប្រជាជនក្នុងការតាក់តែងគោលនយោបាយ ក៏ដូចជាក្នុងកាប្រតិបត្តិទៀតផង”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសម្ដែងនូវគោលបំណងចង់ពង្រីកគំរូថ្មីៗនិងរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិតក្នុងការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសព” សំដៅបង្កើតឡើងទំនុកចិត្តចំពោះប្រជាជនផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន
លើកកម្ពស់តួនាទីរបស់សហគ្រាស ក្នុងទំនាក់ទំនងមិត្តភាព វៀតណាម - កម្ពុជា
មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦
ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ