Trending now

សញ្ញាសម្គាល់លេចធ្លោរបស់វៀតណាមនៅក្នុងវេទិកាពហុភាគិធំបំផុតនៅលើពិភពលោក

11:27 | 22/09/2020

នាថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៧៧ ទង់ជាតិវៀតណាមបានបក់រវិចៗនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ។

សម័យប្រជុំលើកទី ៣២ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៧៧ បានអនុម័តសេចក្តីសម្រេចទទួលស្គាល់វៀតណាមជាសមាជិកអង្គការសហប្រជាជាតិ។ (ប្រភព៖ VNA )

នាថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៧៧ ទង់ជាតិវៀតណាមបានបក់រវិចៗនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ។ អស់រយៈពេល ៤៣ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិទទួលបានវឌ្ឍនភាពជាច្រើន។ ចាប់ពីប្រទេសចូលរួមមួយ វៀតណាមបានអះអាងនូវឋានៈរបស់ប្រទេសជាសមាជិកជាបណ្ដើរៗ ក៏ដូចជាបានចូលរួមចណែកយ៉ាងស៊ីជម្រៅ និងជាក់ស្ដែងទៅក្នុង ការរីកចម្រើនរបស់អង្គការសហប្រជាជាតិផងដែរ។

គោលការណ៍ប្រតិបត្តិរបស់អង្គការសហប្រជាជាតិគឺ ធានាឲ្យមានពិភពលោកមួយប្រកបដោយយុត្តិធម៌ និងសន្តិភាពជាង។ ប្រការនេះគឺសបស្របនឹងវៀតណាមទាំងស្រុង ក្នុងនាមជាប្រទេសមួយ ដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌។ អស់រយៈពេល ៤៣ ឆ្នាំ កន្លងទៅ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ វៀតណាមបានខិតខំប្រឹងប្រែងឥតឈប់ឈរ ម្ខាស់ការ និងចូលរួមយ៉ាងសកម្មទៅក្នុងគោលដៅថែរក្សាសន្តិភាពក៏ដូចជាធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សនីលើពិភពលោកផងដែរ។

សមាជិកដ៏សកម្ម

ក្រឡេកមើលរយៈពេលជាង ៤ ទសវត្សរ៍ ចាប់តាំងពីពេលវៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការមក ទំនាក់ទំនងរវាងវៀតណាម និងអង្គការពហុភាគីធំបំផុតនៅលើពិភពលោកនេះ ត្រូវបាន អភិវឌ្ឍន៍ឥតឈប់ឈរ តាមទិសដៅកាន់តែស៊ីជម្រៅ និងប្របបដោយប្រសិទ្ធភាព។ ការចូលជាសមជិកអង្គការសហប្រជាជាតិ បានបើកជំពូកថ្មីសម្រាប់គោលនយោបាយ “ ពហុភាគីភាវូបនីយកម្ម” និង “ពិពិធកម្ម” ទំនាក់ទំនងកិច្ចបរទេសរបស់វៀតណាម។ ព្រឹត្តិការណ៍នេះមិនត្រឹមតែទាញយកបានជំនួយឧបត្ថម្ភ គាំទ្រដើម្បីស្ថាបនាប្រទេសជាតិឡើងវិញក្រោយសង្គ្រាម ទាញយកការជួយឧបត្ថម្ភអំពីប្រភពទុន បញ្ញា និងបច្ចេកវិទ្យារបស់អង្គការសហប្រជាជាតិ ដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង។ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Le Hoai Trung បានអះអាងថា៖ “អង្គការសហប្រជាជាតិបានដើរតួនាទីដ៏សំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ព្រោះថា នេះគឺជាយន្តការសកលលោក ដោយមានការចូលរួមពីប្រទេសទាំងអស់ ដែលធ្វើប្រតិបត្តិការលើគ្រប់វិស័យ រួមមានប្រទេសមហាអំណាច និងដៃគូធំៗ ដែលវៀតណាមបានផ្ដល់ការយកចិត្តទុកដាក់។ ដូច្នេះ វៀតណាមចាំបាច់ត្រូវទាញយកផលប្រយោជន៍ ដើម្បីអនុវត្តន៍គោលនយោបាយកិច្ចការបរទេសរបស់ខ្លួនក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ”។

នាល្ងាចថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩ (ម៉ោងនៅវៀតណាម) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថាវៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ (ប្រភព៖ baoquocte.vn)

ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងបំពេញល្អនូវភារកិច្ចរបស់ខ្លួន ព្រមទាំងម្ចាស់ការនាំចេញគំនិតផ្ដួចផ្ដើមជាក់ស្ដែងជាច្រើន។ វៀតណាមជានិច្ចកាលគាំទ្រដល់គោលដៅចម្បងរបស់អង្គការសហប្រជាជាតិ ដូចជារក្សាសន្តិភាព សន្តិសុខ ប្រឆាំងការរត់ប្រណាំងប្រដាប់វុធ រំលាយសព្វាវុធ ទប់ស្កាត់ និងដោះស្រាយជំលោះដោយសន្តិវិធី ក៏ដូចជាបង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រជាជាតិផងដែរ។ វៀតណាមក៏ជាប្រទេសឈានមុខគេក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ជាច្រើន ព្រមទាំងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៨ ក្នុងការអនុវត្តន៍សាកល្បងគំនិតផ្តួចផ្តើម ”ធ្វើសកម្មភាពដោយឯកភាពគ្នា”។នៅក្នុងវេទិកាអង្គការសហប្រជាជាតិ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ដើម្បីដោះស្រាយបញ្ហា ដែលមានការយកចិត្តទុកដាក់ដូចគ្នាស្ដីពីសេដ្ឋកិច្ច សង្គម វប្បធម៌ និង មនុស្សធម៌រួម និងការធានាសិទ្ធិមនុស្ស ព្រមទាំងរួមចំណែកធ្វើកំណែទម្រង់លើបណ្ដាស្ថាប័ននៃអង្គការសហប្រជាជាតិ តាមទិសដៅប្រកបដោយតម្លាភាព ប្រជាធិបតេយ្យ និងប្រសិទ្ធភាព។ នាពេលថ្មីៗនេះ ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យេឯករាជ្យជាតិវៀតណាមនៅអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Atonio Guteres បានអះអាងថា៖ “វៀតណាមជានិច្ចកាលជាដៃគូដ៏ខ្លាំងក្លាបំផុតរបស់អង្គការសហប្រជាជាតិ ចាំប់តាំងពីរពេល ចូលជាសមាជិកក្នុងឆ្នាំ ១៩៧៧។ កងកម្លាំងយោធាវៀតណាមបានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតួនាទីនាំមុខរបស់វៀតណាមក្នុងការសម្រេចរាល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសមិត្តអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។ ចក្ខុវិស័យ និងសេចក្តីប្រាថ្នានៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនឹងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ខណៈដែលយើងបានស្ដាឡើវិញ ក្រោយពីវិបត្តិជំងឺកូវីដ ១៩។ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិភាពប្រកបដោយចីរភាព”។

សញ្ញាសម្គាល់លេចធ្លោរបស់វៀតណាម

អស់រយៈពេល ៤៣ ឆ្នាំកន្លងទៅ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់លាស់ថា វៀតណាមគឺជាដៃគូគួរឲ្យជឿទុកចិត្ត ប្រកបដោយមានការទទួលខុសត្រូវ។ ដោយទទួលស្គាល់នូវការរួមចំណែករបស់វៀតណាមលើគ្រប់វិស័យនោះ នាឆ្នាំ ២០១៩ វៀតណាមបានជាប់ឆ្នោតជាលើកទី ២ ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ ដោយទទួលបានសំឡេងគាំទ្រខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះមិនត្រឹមតែជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិនូវសមិទ្ធិផល របស់វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរថ្មីប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់នូវតួនាទី និងឋានៈ របស់វៀតណាមក្នុងការចូលរួមដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ។ ក្នុងនាមជាប្រទេសឈានមុខគេក្នុងការថែរក្សាសន្តិភាព វៀតណាមទទួលបានការគាំយ៉ាងខ្លាំងក្លារបស់អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀត ក្នុងបញ្ហាសមុទ្រខាងកើត ដោយអះអាងគាំទ្រទស្សនៈរបស់វៀតណាម គឺ គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដាយសន្តិវិធី។ ជាមួយគោលនយោបាយកិច្ចការបរទេសបើកចំហ របស់វៀតណាម ទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិបានរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ និងលើគ្រប់កម្រិតថ្នាក់។ វៀតណាមបានគូសសញ្ញាសម្គាល់ដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរបស់អង្គាសហប្រជាជាតិ រួមចំណែកស្ថាបនាស្ថាប័នពហុភាគីសកលលោកប្របដោយយុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាព ក៏ដូចជាឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារួមរបស់មនុស្សជាតិទាំងមូលផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka៖ នាំយកតម្លៃនៃវប្បធម៌វៀតណាមទៅកាន់មិត្តជប៉ុន និងអន្តរជាតិ
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវ
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ
ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong
គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា