Trending now

ឯកអគ្គរដ្ឋទូតរុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន

14:31 | 16/09/2020 (យោងតាមវិឡុសំលេងវៀតណាម)

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាស៊ាន លោក Alexander Ivanov បានអះអាងថាទីក្រុងម៉ូស្គូបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងយន្តការដទៃទៀតដែលដឹកនាំដោយអាស៊ានផងដែរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាស៊ាន លោក Alexander Ivanov (រូបថត៖Twitter)

ទាក់ទងនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងសន្និសីទពាក់ព័ន្ធនានា លោកឯកអគ្គរដ្ឋទូត Ivanov បានមានប្រសាសន៍ថា វៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យក្នុងគ្រាលំបាកដោយសារតែជំងឺកូវីដ១៩។

យោងតាមអ្នកការទូតរុស្ស៊ីរូបនេះ បានឲ្យដឹងថាកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី ១០ (EAS) គឺជាជំហានសំខាន់មួយក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលជាវេទិកាសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងការពិភាក្សាគ្នាអំពីបញ្ហានានានៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកផងដែរ។

លោកឯកអគ្គរដ្ឋទូត Ivanov ក៏បានមានបន្ថែមទៀតថាទោះបីជាមានការផ្ទុះជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី កំពុងតែមានការអភិវឌ្ឍជាវិជ្ជមាន ហើយភាគីទាំងពីរកំពុងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យផងដែរ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ការបង្កើតក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត