Trending now

ពិធីបើកសម័យប្រជុំលើកទី ៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

21:12 | 15/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សម័យប្រជុំលើកទី៤ត នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្តត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការប្រជុំដោយផ្ទាល់និងការប្រជុំតាមប្រព័ន្ធអនឡាញ ព្រមទាំងមិនមានការរៀបចំព្រឹត្តិការណ៍នានានៅក្នុងបរិវេណនៃទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវទេ។

ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអមទាំងនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ លោកស្រី Le Thi Tuyet Mai

នាថ្ងៃទី ១៤ ខែកញ្ញា នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្រោមទម្រង់ជួបប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។

សម័យប្រជុំបើកកិច្ចប្រជុំនេះដឹកនាំដោយប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សលោកស្រី Elisabeth Tichy-Fisslberger (ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស) ដោយមានការចូលរួមនិងថ្លែងសុន្ទកថាដោយផ្ទាល់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet និងសុន្ទរកថាតាមប្រព័ន្ធវីដេអូរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនិងស្ត្រីអូស្ត្រាលី លោកស្រី Maryse Payne ដោយបង្ហាញពីតួនាទីសកម្មរបស់អូស្រ្តាលីក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០១៨-២០២០ ។

អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំសន្ទនាស្តីពីរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំពោះសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអមទាំងនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ លោកស្រី Le Thi Tuyet Mai បានអះអាងថា វៀតណាមប្តេជ្ញាការពារនិងជម្រុញអនុវត្តសិទ្ធិមនុស្សក្នុងបរិបទនៃជំងឺកូវីដ១៩ ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការនិងទទួលយកបាននូវវិធីសាស្រ្តពហុភាគីនិយម ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនិងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់ថាវៀត ណាម បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយស្ថិរភាពសេដ្ឋកិច្ច និងវិធានការនានា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ចំពោះសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺក្រុមងាយរងគ្រោះ និងធានាថា «គ្មាន​នរណា​ម្នាក់ត្រូវបាន​បំភ្លេច​ចោល​» ឡើយ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី