Trending now

វៀតណាមបានរៀបចំ ប្រកបដោយជោគជ័យ មហាសន្និបាត AIPA 41

21:39 | 13/09/2020 (ដោយវិច្ឆិកា)

យុគសម័យ - ក្រោយរយៈពេល ០៣ ថ្ងៃធ្វើការយ៉ាងសកម្មនិងឆាប់រហ័ស តាមរយៈប្រព័ន្ធវីដេអូ មហាសន្និបាតអន្តរសភាលើកទី ៤១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA 41) ក្រោមមូលបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានដ៏ស្អិតរមួតនិងការឆ្លើយតប” បានបញ្ចប់របៀបវារៈដែលបានដាក់ចេញ ហើយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងទាក់ទាញការចូលរួមពីសមាជិកសភាចំនួន ៣០ និងអង្គការអន្តរជាតិដែលមានតំណាងចូលរួមជិត ៤០០ រូប។

ប្រធាន AIPA 41 លោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់ញញួរអំណាចរបស់ AIPA ជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រប្រ៊ុយណេប្រចាំនៅវៀតណាម (រូបថតៈ VGP/Nhat Bac)

មហាសន្និបាត AIPA 41 បានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២៦ និងសេចក្តីប្រកាសរួម។ ប្រធានបទពិភាក្សាគឺសមស្របនឹងស្ថានភាពជាក់ស្តែង ជាពិសេសគឺវិធានការដើម្បីទប់ទល់នឹងការរីករាលដាលនៃ Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ក៏ដូចជាសារៈសំខាន់នៃការពង្រឹងសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គណៈប្រតិភូសភាជាច្រើនបានលើកឡើងពីបញ្ហាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រខាងកើត ដោយគួរតែផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការណ៍សស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយឯកភាពជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ មតិយោបល់ទាំងអស់បានឯកភាពលើអាទិភាពរបស់ AIPA ក៏ដូចជាអាស៊ានគឺយកប្រជាជនជាស្នូល ស្តាប់យោបល់របស់ប្រជាជន និងផ្តោតលើការដោះស្រាយការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19 សម្រាប់ប្រជាជន ដោយឈរលើស្មារតី “គ្មាននរណាម្នាក់ត្រូវបានបំភ្លេងចោល”។ ដើម្បីលើកកម្ពស់តួនាទីរបស់សមាជិកសភាវ័យក្មេងនិយាយដោយឡែក និងយុវជននិយាយរួម នេះជាលើកដំបូងដែលមហាសន្និបាត AIPA បានបើកកិច្ចប្រជុំសភាយុវជន AIPA ដើម្បីពិភាក្សាអំពី “ការចូលរួមរបស់សមាជិកសភាវ័យក្មេង AIPA ចូលក្នុងដំណើរការកសាងសហគមន៍អាស៊ាន”។ គំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាមលើការរៀបចំកិច្ចប្រជុំសមាជិកសភាវ័យក្មេង AIPA ត្រូវបានគណៈប្រតិភូយល់ស្របយ៉ាងខ្លាំង ដែលត្រូវបានចាត់ទុកថាជាកត្តាថ្មីនៅក្នុងមហាសន្និបាតលើកនេះនិងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងការបង្កើតយន្តការសម្រាប់សមាជិកសភាវ័យក្មេងរបស់ AIPA ក៏ដូចជាបញ្ជាក់ពីតួនាទីនិងការចូលរួមចំណែករបស់យុវជននិងសមាជិកសភាវ័យក្មេងក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

ទន្ទឹមនឹងមហាសន្និបាត AIPA 41 សកម្មភាពជាច្រើនក្នុងឆ្នាំនៃប្រធាន AIPA ២០២០ ត្រូវបានរដ្ឋសភាវៀតណាមរៀបចំឡើងប្រកបដោយជោគជ័យដូចជា កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់របស់AIPA - អាស៊ាន; ក្រុមប្រឹក្សាពិគ្រោះយោបល់ ស្តីពីគ្រឿងញៀនលើកទី ៣ (AIPA CODD) និងកិច្ចប្រជុំដៃគូភាពជាដៃគូសភាស្តីពីកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (AIPA ECC)។ នៅក្នុងក្របខ័ណ្ឌនៃ AIPA កិច្ចប្រជុំអ្នកពិគ្រោះយោបល់ AIPA (AIPA Caucus) ត្រូវបានប្រារព្ធឡើងប្រកបដោយជោគជ័យនៅខាងក្រៅប្រទេសវៀតណាម គឺក្នុងប្រទេសហ្វីលីពីនតែម្តង។

តំណាងនៃសភាសមាជិកដែលចូលរួមមហាសន្និបាតអន្តរសភា AIPA 41 (រូបថត៖ TTXVN)

យោងតាមអនុប្រធានសភាជាន់ទាបហ្វីលីពីន លោក Raneo E. Abu បានអោយដឹងថា ជាមួយនឹងការរៀបចំតាមប្រព័ន្ធវីដេអូ ធ្វើឡើងក្នុងពេលវេលាមួយដែលប្រទេសនានាកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ប៉ុន្តែព្រឹត្តិការណ៍មហាសន្និបាតអន្តរសភា ដោយវៀតណាមទទទួលរៀបចំគឺជាមហាសន្និបាតមួយដែលមិនអាចបំភ្លេចបានបំផុត ចាប់តាំងពីការបង្កើត AIPA នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៩៧ មក។

ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងតួនាទីជាប្រធាន AIPA 41 ព្រមទាំងបានសង្កត់ធ្ងន់ថា ដោយមានការរៀបចំយ៉ាងប្រុងប្រយ័ត្ន វៀតណាមមិនត្រឹមតែផ្តល់នូវខ្លឹមសារនិងប្រធានបទផ្សេងៗគ្នាប៉ុណ្ណោះទេ ថែមទាំងចូលរួមពិភាក្សាលើខ្លឹមសារដែលជាសំណើររបស់ប្រទេសសមាជិក ដើម្បីក្លាយជាគំនិតផ្តួចផ្តើមរួមគ្នារបស់ AIPA។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមបានបំពេញយ៉ាងឆ្នើមនូវតួនាទីជាប្រធាន AIPA ២០២០ ដែលក្នុងនោះ អ្វីដែលលេចធ្លោនោះគឺការធ្វើជាម្ចាស់ផ្ទះនៃសន្និបាត AIPA 41 តាមរយៈប្រព័ន្ធវីដេអូ ដើម្បីឆ្លើយតបនឹងភាពបម្រែបម្រួលយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19។

រៀបចំមហាសន្និបាត AIPA 41 ប្រកបដោយជោគជ័យ តាមប្រព័ន្ធវីដេអូ រដ្ឋសភាវៀតណាមទទួលបានការកោតសរសើរខ្ពស់ពីសភានៃប្រទេសនានា (រូបថត៖ baovanhoa.vn)

នៅក្នុងសម័យប្រជុំនានា ប្រធានគណៈប្រតិរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរីនិងថៃ សុទ្ធតែបានថ្លែងអំណរគុណនិងកោតសរសើរចំពោះការរៀបចំប្រកបដោយភាពប្រុងប្រយ័ត្ននិងទាន់ពេលវេលារបស់រដ្ឋសភាវៀតណាម ជាពិសេសការរៀបចំទាក់ទងនឹងខ្លឹមសារនិងបច្ចេកវិទ្យាបញ្ជូនព័ត៌មាន ដែលធានាបាននូវជោគជ័យនៃមហាសន្និបាត AIPA 41 និងជំនះរាល់បញ្ហាប្រឈមនានាបណ្តាលមកពីជំងឺរាតត្បាត Covid-19។

នៅក្នុងសុន្ទរកថាទទួលយកដំណែងប្រធានវេន AIPA ឆ្នាំ ២០២១ ប្រធានក្រុមប្រឹក្សានីតិបញ្ញតិ្ត (រដ្ឋសភា) នៃប្រទេសប្រ៊ុយណេ លោក Pehin Abdul Rahman Taib បានលើកឡើងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធាន AIPA ក្នុងឆ្នាំ ២០២០ នោះគឺ លើកកម្ពស់ការទូតសភា ដើម្បីនាំតំបន់អាស៊ានឆ្ពោះទៅរកភាពស្អិតរមួតនិងការឆ្លើយតបដែលសកម្មជាងមុន នៅក្នុងគ្រាលំបាកនេះ។

នៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលរបស់ Covid-19 ទៅលើតំបន់និងអន្តរជាតិ លទ្ធផលដែលសម្រេចបានពីមហាសន្និបាត AIPA 41 នឹងក្លាយទៅជាបុព្វបទរបស់ AIPA ក៏ដូចជាអាស៊ាន ដើម្បីរួមគ្នា ឆ្លងកាត់រាល់ការលំបាកនិងបញ្ហាប្រឈមសំដៅសម្រេចបានគោលដៅដែលបានដាក់ចេញនៃប្រទេសនីមួយៗនិយាយដោយឡែកនិងអាស៊ាននិយាយរួម។ តាមរយៈការរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាត AIPA 41 រដ្ឋសភាវៀតណាមបានបង្ហាញសមត្ថភាព និងការប្តេជ្ញាចិត្តប្រឹងប្រែងជំនះរាល់ការលំបាក ស្មារតីសាមគ្គីភាព ការចែករំលែក គំនិតផ្តួចផ្តើមនិងទំនួលខុសត្រូវ ដែលបានសហគមន៍ស្គាល់និងកោតសរសើរផងដែរ៕


(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

Tags: AIPA 41

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ