Trending now

រៀបចំផែនការដើម្បីបញ្ជូនពលរដ្ឋវៀតណាមពីអ៊ូសបេគីស្ថានត្រឡប់មកកាន់ប្រទេសវិញ

09:44 | 22/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - បច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃអ៊ូសបេគីស្ថានដើម្បីរៀបចំផែនការបញ្ជូនពលរដ្ឋវៀតណាមនៅប្រទេសនេះត្រឡប់មកកាន់ប្រទេសវិញ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Le Thi Thu Hang

នាថ្ងៃទី ២០ ខែសីហា នៅសន្និសីទសារព័ត៌មានទៀងទាត់របស់ក្រសួងការបរទេស ឆ្លើយសំនួររបស់អ្នកសារព័ត៌មានអំពីការរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមពីអ៊ូសបេគីស្ថានត្រឡប់មកកាន់ប្រទេសវិញ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃអ៊ូសបេគីស្ថានដើម្បីរៀបចំផែនការបញ្ជូនពលរដ្ឋវៀតណាមនៅប្រទេសនេះត្រឡប់មកកាន់ប្រទេសវិញក្នុងរយៈពេលខ្លីបំផុត ស្របនឹងសេចក្តីប្រាថ្នារបស់ពលរដ្ឋ ស្ថានភាពនៃជំងឺរាតត្បាតនិងសមត្ថភាពនៃការដាក់នៅដាច់ដោយឡែកក្នុងស្រុក”។

ទាក់ទិននឹងការស៊ើបអង្កេតរួមគ្នានិងការចាប់ខ្លួនពលរដ្ឋវៀតណាមនាពេលថ្មីៗនេះដោយអាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងសហរដ្ឋអាមេរិកពីបទក្លែងបន្លំពាណិជ្ជកម្មលោកស្រី Le Thi Thu Hang បានលើកឡើងថា “យោងតាមព័ត៌មានរបស់ក្រសួងនគរបាល ផ្អែកលើព័ត៌មានដែលផ្តល់ដោយសហរដ្ឋអាមេរិក ប៉ូលីសក្រុងហាណូយនិងនាយកដ្ឋានជំនាញនៃក្រសួងនគរបាលបានធ្វើការកាត់ទោសនិងចាប់ខ្លួនមនុស្សចំនួន ៤ នាក់ពីបទប្លន់យកទ្រព្យសម្បត្តិ។ បច្ចុប្បន្ននេះអាជ្ញាធរមានសមត្ថកិច្ចវៀតណាមកំពុងពង្រីកការស៊ើបអង្កេត ហើយនឹងដោះស្រាយករណីនេះស្របតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម។ រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្ការនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអំពើក្លែងបន្លំពាណិជ្ជកម្ម។ វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិកក្នុងករណីនេះ”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើក "កាតលឿង" របស់ IUU នៅខែមេសា ឆ្នាំ២០២៦
សហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើក "កាតលឿង" IUU ហើយរំពឹងថា គណៈកម្មការអឺរ៉ុបនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងពេលឆាប់ៗន
ប្រកាសលទ្ធផលនៃសមាជជាតិលើកទី១៤ របស់បក្សទៅកាន់បេសកកម្មការទូតនៅបរទេស
ជាលើកដំបូង រូបសំណាកវីរបុរសជាតិគុយបា José Martí ត្រូវបានសាងសង់ឡើងនៅទីក្រុងហូជីមិញ
វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន