Trending now

សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម​

09:17 | 18/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧១ ដែលត្រូវបានប្រទេសម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងអញ្ជើញចូលរួមសន្និសីទកំពូលរបស់ BRICS (រួមមានសន្និសីទចំនួន ២ គឺសន្និសីទ BRICS - អាហ្វ្រិក និងកិច្ចសន្ទនា BRICS បើកទូលាយ)។

ក្រសួងការបរទេសវៀតណាម ជួបសំណេះសំណាលជាមួយសារព័ត៌មានបរទេស ក្រសួងការបរទេសវៀតណាម ជួបសំណេះសំណាលជាមួយសារព័ត៌មានបរទេស
សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម
លោកស្រី Pham Thu Hang
លោកស្រី Pham Thu Hang។ រូបថត៖ TTXVN

នារសៀលទី ១៧ ខែសីហា នៅក្នុងសន្និសីទកាសែតជាប្រចាំនៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិសហព័ន្ធរុស្ស៊ីលោក Sergei Shoigu ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សហព័ន្ធរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ “វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីលើវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។ ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរត្រូវបានរក្សានិងអភិវឌ្ឍន៍ស្របតាមឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាពិសេសសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដំណាក់កាល ២០២០-២០២២ និងយន្តការសហប្រតិបត្តិការផ្សេងៗទៀតដែលបានបង្កើតឡើងនាពេលកន្លងមក តាមនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោក”។

ចំពោះព័ត៌មានដែលថាប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា លោកនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា ភាគីទាំងពីរកំពុងផ្លាស់ប្តូរវិធានការដើម្បីបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅស្ថិរភាព ជាក់ស្តែង និងយូរអង្វែង ឆ្ពោះទៅរកកំពស់ថ្មីនៃទំនាក់ទំនងនៅពេលមានលក្ខខណ្ឌសមស្រប រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

ទាក់ទិនដល់ការដែលចិនកំពុងសាងសង់ផ្លូវយន្តហោះរត់នៅលើកោះ Tri Ton នៃប្រជុំកោះ Hoang Sa លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ បណ្ដាស្ថាប័នរបស់វៀតណាមកំពុងផ្ទៀងផ្ទាត់ព័ត៌មាននេះ ព្រមទាំងបានបញ្ជាក់ពីទស្សនៈឥតងាករេរបស់វៀតណាម គឺរាល់សកម្មភាពនៅតំបន់ប្រជុំកោះ Hoang Sa ដែលគ្មានការអនុញ្ញាតរបស់វៀតណាម គឺរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម បង្កស្ថានភាពស្មុគស្មាញ មិនមានផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាននេះដែរ ទាក់ទងនឹងទំនាក់ទំនងរវាងវៀតណាមជាមួយក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញជួរមុខលើពិភពលោក (BRICS) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអោយដឹងថា៖ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចចូលរួមនិងរួមចំណែកយ៉ាងសកម្មក្នុងបណ្ដាយន្តការ អង្គការ វេទិកាពហុភាគីសកលនិងតំបន់។ ក៏ដូចទៅនឹងប្រទេសជាច្រើនលើពិភពលោក វៀតណាមយកចិត្តទុកដាក់តាមដានដំណើរការពិភាក្សាអំពីការពង្រីកសមាជិកភាពរបស់ក្រុម BRICS។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧១ ដែលត្រូវបានប្រទេសម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងអញ្ជើញចូលរួមសន្និសីទកំពូលរបស់ BRICS (រួមមានសន្និសីទចំនួន ២ គឺសន្និសីទ BRICS - អាហ្វ្រិក និងកិច្ចសន្ទនា BRICS បើកទូលាយ)។ វៀតណាមគ្រោងនឹងបញ្ជូនតំណាងឱ្យចូលរួមក្នុងសន្និសីទទាំងនេះ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR