Trending now

សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម

10:19 | 18/12/2020

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលដាក់បញ្ចូល វៀតណាម ក្នុងបញ្ជីឈ្មោះប្រទេសក្លែងបន្លំរូបិយប័ណ្ណ ហើយដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនឧស្ម័ននិងសារធាតុគីមីវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ baochinhphu.vn)

លោកស្រី Le Thi Thu Hang ក៏បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយ អាមេរិក ហើយមានបំណងថា អាមេរិកនឹងលុបចោលទណ្ឌកម្មទាំងនេះ យ៉ាងឆាប់ៗ។

នៅចំពោះមុខការថ្លែងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដែលថា អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនភាគហ៊ុនដឹក ជញ្ជូនឧស្ម័ននិងសារធាតុគីមីវៀតណាមដោយសារសកម្ម ភាពជាប់ពាក់ព័ន្ធដល់អ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានចាត់ទុកថា៖ “វៀតណាមមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់អាមេរិក ហើយស្នើឲ្យអាមេរិកលុបចោលទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់វៀតណាម ឲ្យបានឆាប់ៗ មិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចធម្មតារបស់សហ គ្រាសវៀតណាម។ ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីរ៉ង់ជាទំនាក់ទំនង សាធារណៈ ស្របច្បាប់ និងប្រកបដោយតម្លាភាព។ ការដោះដូររវាងវៀត ណាមនិងអ៊ីរ៉ង់ជាការដោះដូរទំនិញដែលបម្រើតម្រូវការចាំបាច់របស់ ប្រជាជន ហើយមិនដើរផ្ទុយទៅនឹងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ”។

ពាក់ព័ន្ធដល់ការដែលក្រសួងរតនគារអាមេរិកដោយបានដាក់បញ្ចូលវៀតណាមទៅក្នុងបញ្ជីឈ្មោះប្រទេសក្លែងបន្លំរូបិយប័ណ្ណនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាថ្ងៃទី១៧ ធ្នូ ធនាគាររដ្ឋវៀត ណាមបានចេញសេចក្ដីប្រកាសព័ត៌មានដោយអះអាងថា ការប្រតិបត្តិអត្រា ប្ដូរប្រាក់ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយ រូបិយវត្ថុជាទូទៅ ក្នុងគោលដៅគ្រប់គ្រងអតិផរណា រក្សាម៉ាក្រូសេដ្ឋកិច្ចតែ ប៉ុណ្ណោះ មិនមែនជាការបង្កើតប្រៀបខ្លាំងក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម អន្តរជាតិដោយអយុត្តិធម៌នោះឡើយ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម