Trending now

គណបក្សលោក ប្រាយុទ្ធ ចាន់អូចា ចង់បង្កើតរដ្ឋាភិបាលចំរុះដោយផ្អែក លើសំឡេងឆ្នោតជាក់ស្តែង ដែលទទួលបានច្រើនជាងបក្សភឿថៃ

00:54 | 15/05/2019 (ប្រភព៖ FN)

គណបក្សគំាទ្រយោធា Palang Pracharat របស់លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថាខ្លួននឹងព្យាយាមបង្កើតរដ្ឋាភិបាល តាម រយៈការចរចាជាមួយបណ្ដាគណបក្សដទៃ ដែលមានគំនិតនយោបាយ និងគោលជំហរចង់ឱ្យប្រទេសជាតិរីកចំរើនទៅមុខដូចគ្នា។

ការប្រកាសបែបនេះរបស់គណបក្ស Palang Pracharat ធ្វើឡើងដោយផ្អែកលើសំឡេងឆ្នោត ដែលខ្លួនទទួលបានពីប្រជាជន ឬ popular vote ចំនួន ៧.៩លានសំឡេង ខណៈគណបក្សភឿថៃទទួលបាន ៧,៤លានសំឡេងប៉ុណ្ណោះ ទោះបីជាបក្សគាំទ្រលោក ថាក់ស៊ី នេះបានទទួលអាសនៈច្រើនជាងក៏ដោយ។

ដោយឡែក បើតាមលទ្ធផលឆ្នោតបឋមរាប់បាន ៩៣ភាគរយ គណបក្សភឿថៃទទួលបានអសនៈសភា ១៣៥ រីឯគណបក្ស Palang Pracharat ទទួលបាន ១១៩អសនៈ។ លទ្ធផលនេះបានមកពីការបូកបញ្ចូលគ្នា នៃចំនួនអសនៈ ៣៥០ តាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និង ១៥០អាសនៈទៀត ឬ (party-list) ដែលត្រូវ បោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ គិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្ស នយោបាយនៅក្នុងក្របខ័ណ្ឌជាតិ។ ក៏ប៉ុន្តែចំនួនអាសនៈ ១៥០នេះ អាចនឹងត្រូវពន្យារពេលប្រកាសជាច្រើនថ្ងៃ។

គួរបញ្ជាក់ថា គណៈកម្មការបោះឆ្នោតជាតិថៃ នៅថ្ងៃចន្ទនេះបានធ្វើការពន្យារពេលជាថ្មី ដោយការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ចំណែកឯ គណបក្សភឿថៃបានប្រកាសថា ខ្លួនជាអ្នកទទួលបានជោគជ័យ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា និងត្រៀមរៀបចំបង្កើតរដ្ឋាភិបាលចំរុះ ជាមួយគណបក្សនានា ដែលមានគោលដៅនយោបាយដូចខ្លួន៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម