Trending now

ការបាញ់ប្រហារនូវែលសេឡង់: នាយករដ្ឋមន្ត្រីអូស្ត្រាលីបានលើកឡើងថា ពិរុទ្ធជនគឺជាភេរវករ

00:54 | 15/05/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា ខ្មាន់កាំភ្លើងបាញ់ប្រហារដោយបង្ហូរឈាមនៅវិហារអ៊ីស្លាមចំនួនពីរនៅទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់កាលពីថ្ងៃទី ១៥ ខែមីនា គឺជាពួកជ្រុលនិយមនិងគាំទ្រភេរវកម្ម។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison (រូបថតៈ AFP/TTXVN)

យោងតាមនាយករដ្ឋមន្ដ្រីលោក Scott Morrison មុខសញ្ញាក្នុងករណីបាញ់ប្រហារនេះ កើតនៅប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងណា លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ហើយបានឲ្យដឹងថា មន្ត្រីនូវែលសេឡង់កំពុងស៊ើបអង្កេតលើករណីនេះ។

ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានឲ្យដឹងថា ចំនួនមនុស្សដែលត្រូវស្លាប់ក្នុងការវាយប្រហារបានកើនឡើងដល់ ៤៩ នាក់ ហើយអ្នករងរបួសច្រើនដែរ។ បើតាមការលើក​ឡើងរបស់លោកស្រី​នាយករដ្ឋមន្រ្តី​នូវែលសេឡង់ Jacinda Ardern ករណីបាញ់ប្រហារ​យ៉ាងកក្រើក​បែបនេះ គឺជាសកម្មភាព​​ភេរវកម្ម​សុទ្ធសាធ ដែលត្រូវបាន​គ្រោងរៀបចំ​ទុកជាមុនយ៉ាង​ហ្មត់ចត់។ មិនតែប៉ុណ្ណោះ​លោកស្រី ថែម​ទាំងបានសម្តែង​ការ​ចូល​រួម​សោកស្តាយ​ជាខ្លាំង ចំពោះជនរង​គ្រោះ​ទាំងអស់ ​និងថា​សោកនាដកម្មនេះ គឺជាថ្ងៃដ៏ងងឹត​សូន្យសុងបំផុតមួយ​សម្រាប់​ប្រ​ជា​ជាតិ​នូវែលសេឡង់​ទាំងមូល។

មុននេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យ៉ាងហោចណាស់ មានមុខសញ្ញាពីរនាក់បាន បាញ់ប្រហារទៅលើវិហារអ៊ីស្លាមពីរនៅក្នុងទីក្រុង Christchurch។ មុខសញ្ញាមួយបានពាក់ឯកសណ្ឋានយោធាដែលដឹកកាំភ្លើងស្វ័យប្រវត្តិ បានបាញ់ប្រហារនៅលើព្រះវិហារ Masjid Al Noor ក្នុងអំឡុងពេលនៃការអធិស្ឋាននៅពេលរសៀល។ ការបាញ់ប្រហារមួយផ្សេងទៀតបានកើតឡើងនៅវិហារមួយនៅ Linwood Masjid៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ