Trending now

អូស្ត្រាលីប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

10:00 | 06/04/2024 ឌឹកអាញ់

យុគសម័យ - មន្ត្រីអូស្ត្រាលីវាយតំលៃខ្ពស់អូស្ត្រាលី និងវៀតណាមក្នុងការបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយចាត់ទុកថានេះជាមូលដ្ឋានសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានមកដល់ទីក្រុង Melbourne ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានមកដល់ទីក្រុង Melbourne ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet៖ ដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេសរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet៖ ដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេសរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលស
អូស្ត្រាលីប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
អូស្ត្រាលីប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

នាថ្ងៃទី ៥ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី Pham Hung Tam បានជួបពិភាក្សាការងារជាមួយលោកស្រី Karen Sandercock ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំអូស្ត្រាលី។

លោកស្រី Karen បានសង្កត់ធ្ងន់ថា អូស្ត្រាលីចាប់អារម្មណ៍ និងប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងដំណើរការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់, ជាពិសេសតាមរយៈកន្លែងបណ្តុះបណ្តាលរបស់អូស្ត្រាលីនៅវៀតណាម និងកម្មវិធីបណ្តុះបណ្តាលរួមគ្នាសម្បូរបែប និងចម្រុះរវាងសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនៃប្រទេសទាំងពីរ។

លោកស្រី Karen Sandercock បាននិយាយថា អូស្ត្រាលីនឹងពិចារណាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយវៀតណាមលើវិស័យថ្មីៗដូចជា កិច្ចសហប្រតិបត្តិការក្នុងការផលិត semiconductor ការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពលស្អាត... រួមចំណែកធានាសង្វាក់ផ្គត់ផ្គង់ បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយស្ថិរភាព និងការពារបរិស្ថានស្អាត បៃតងរបស់វៀតណាមនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត Pham Hung Tam បានថ្លែងអំណរគុណចំពោះដៃគូ និងការគាំទ្ររបស់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី រួមទាំងនាយកដ្ឋានអប់រំអូស្ត្រាលី ដែលបានរួមចំណែកដល់ភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលីកាលពីដើមខែមីនា។

លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីអូស្ត្រាលីយកចិត្តទុកដាក់និងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាម ហើយទន្ទឹមនឹងនោះពិភាក្សាអំពីវិធានការមួយចំនួនដើម្បីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ, ជាពិសេសនៅក្នុងវិស័យថ្មីៗដូចជាកិច្ចសហប្រតិបត្តិការក្នុងការផលិត semiconductor ការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពលស្អាត៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR