យុគសម័យ - អង្គការជំរុញពាណិជ្ជកម្មជប៉ុន (Jetro) ទើបតែបានប្រកាសលទ្ធផលនៃការស្ទង់មតិដែលបានធ្វើឡើង នៅចុងឆ្នាំមុនដោយផ្អែកលើមតិយោបល់របស់សហគ្រាសជប៉ុនចំនួន ៣៥០០ ដែលចាប់អារម្មណ៍ក្នុងផលិតកម្មនិងធ្វើអាជីវកម្មនៅបរទេស។
លទ្ធផលបង្ហាញថា ៤១% នៃសហគ្រាសជប៉ុនទាំងនេះឬប្រហែល ១.៤០០ សហគ្រាសជប៉ុនកំពុងពិចារណា ពង្រីកប្រតិបត្តិការនៅវៀតណាម ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដែលកើនឡើង ៥.៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
សហគ្រាសជប៉ុនចំនួន ១៤០០ ចង់ពង្រីកផលិតកម្មនៅប្រទេសវៀតណាម - រោងចក្រមួយផលិតម៉ាស៊ីនត្រជាក់ម៉ាកជប៉ុននៅវៀតណាម។ (រូបថត ៖ Daikin)
របាយការណ៍មួយបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ ការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលបានជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចូលក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនជប៉ុនកាន់តែច្រើនកំពុងកាត់បន្ថយសកម្មភាព នៅប្រទេសចិន ហើយពង្រីកអាជីវកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្លាតរវាងដើមទុនវិនិយោគរបស់ជប៉ុនចូលនៅក្នុងបណ្តាប្រទេសអាស៊ាននិងចិនបានកើនឡើងពីជាង ១០ ពាន់លានយ៉េនក្នុងឆ្នាំ ២០១៧ ឡើងដល់ ២០,៤ ពាន់លានយ៉េននៅឆ្នាំ ២០១៩ ។
ទោះយ៉ាងណាដោយសារឥទ្ធិពលនៃការរីករាលដាលនៃ COVID-១៩ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅអាស៊ីអាគ្នេយ៍ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ។ ប្រហែល ៨០% នៃសហគ្រាសជប៉ុនដែលធ្វើអាជីវកម្ម នៅបរទេសបានព្យាករណ៍ពីការធ្លាក់ចុះប្រាក់ចំណូល នៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ ការកាត់បន្ថយការវិនិយោគរបស់សហគ្រាសជប៉ុន នៅក្នុងទីផ្សារអាស៊ី។ ការវិនិយោគរបស់ជប៉ុននៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ៣៥% ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។
ថ្មីៗនេះប្រទេសជប៉ុនក៏កំពុងអនុវត្តគម្រោងធ្វើពុហសណ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ដើម្បីចៀសវាងសកម្មភាពប្រមូលផលិតកម្ម នៅក្នុងប្រទេសមួយ។ ដូច្នោះសកម្មភាពផលិតកម្មរបស់សហគ្រាសជប៉ុនមួយចំនួនបានប្រមូលផ្តុំ នៅក្នុងប្រទេសចិនដែលនឹងផ្ទេរទៅមួយផ្នែកទៅដល់បណ្តាប្រទេសអាស៊ានដើម្បីចៀសវាងការបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ នៅចំពោះមុខការប្រែប្រួលដែលមិនអាចប៉ាន់ស្មាន បានដូចជាការផ្ទុះឡើងនៃជំងឺ COVID-19។
រដ្ឋាភិបាលជប៉ុននឹងជ្រើសរើសសហគ្រាសមួយចំនួន ដើម្បីគាំទ្រដល់ប្រាក់ចំណាយរបស់សហគ្រាសនេះក្នុងការពង្រីកសកម្មភាពផលិតនិងធ្វើអាជីវកម្មទៅកាន់បណ្តាប្រទេសអាស៊ាន រួមទាំង ប្រទេសវៀតណាមផងដែរ។ ក្នុងដំណាក់កាលទី ១ សហគ្រាសជប៉ុនចំនួន ១៥ ក្នុងចំណោមសហគ្រាសជប៉ុនចំនួន ៣០ ទទួលបានការឧបត្ថម្ភគាំទ្រដោយជ្រើសរើសនិងពង្រីកផលិតកម្ម នៅប្រទេសវៀតណាម./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន