Trending now

ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានប្រារព្ធពិធីខួបលើកទី ៥៣ នៃការបង្កើតអាស៊ាន

15:47 | 08/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥៣ នៃការបង្កើតអាស៊ាននៅថ្ងៃទី ៧ ខែសីហា ប្រតិភូវៀតណាមប្រចាំអង្គការសហប្រជាជាតិក្នុងតួនាទីជាប្រធានអាស៊ាននៅញូវយ៉កបានប្រារព្ធពិធីខួបលើកទី ៥៣ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២០) ។

ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានប្រារព្ធពិធីខួបលើកទី ៥៣ របស់អាស៊ាន។

ថ្លែងក្នុងពិធីនេះប្រធានធុបមហាសន្និបាតអង្គការសហប្រជាជាតិលោក Tijjani Muhammad Bande បានស្វាគមន៍តួនាទីសំខាន់របស់អាស៊ានក្នុងការថែរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងចែករំលែកបំណងប្រាថ្នាជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាននិងអង្គការសងប្រជាជាតិក្នុងវិស័យជាច្រើនដូចជាការថែរក្សាសន្តិភាពការប្រឆាំងភេរវកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយការប្រែប្រួលអាកាសធាតុកម្លាំងពលកម្មសមភាពយេនឌ័រនិងសិទ្ធិកុមារ។

លោកក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវិដ១៩ លោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាអាស៊ានអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ទន្ទឹមនឹងនេះដែរ សម្តែងការដឹងគុណចំពោះការចូលរួមរបស់វៀតណាមក្នុងការជួយ កម្លាំងជម្លៀសផ្នែកវេជ្ជសាស្ត្ររបស់អង្គការសហប្រជាជាតិដើម្បីឆ្លើយតបទៅនឹងជំងឺកូវិដ១៩ ដើម្បីនាំបុគ្គលិកអង្គការសហប្រជាជាតិដែលឆ្លងកូវិដ១៩ ទៅកន្លែងព្យាបាលដែលមានគុណភាពខ្ពស់ និងសូមអរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនសម្រាប់បណ្តាប្រទេសដែលចូលរួមចំណែកក្នុងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ។

ក្នុងនាមប្រទេសអាស៊ាន ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាអាស៊ានបានឆ្លងកាត់ការបង្កើតនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេល ៥៣ ឆ្នាំក ពីតំបន់ដែលបែងចែកដោយសង្គ្រាមវាបានក្លាយជាតំបន់ដែលមានសន្តិភាពស្ថិរភាពវិបុលភាពនិងមានភាពស្វាហាប់។ សមិទ្ធិផលទាំងនេះមិនត្រឹមតែដោយសារការខិតខំរបស់ប្រជាជនប៉ុណ្ណោះទេអាស៊ានក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសដៃគូមិត្តប្រទេសនានាជុំវិញពិភពលោកនិងអង្គការសហប្រជាជាតិ។

ក្នុងនាមបណ្តាប្រទេសអាស៊ានឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិនិងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃទៀតក្នុងការជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិក្នុងវិស័យនយោបាយសេដ្ឋកិច្ចវប្បធម៌និងសង្គម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន