យុគសម័យ - ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដានៅពេលដែលករណី SARS-CoV-2 នៅក្នុងសហគមន៍ត្រូវបានគេរកឃើញនៅទីក្រុង Da Nang ទីក្រុងទាំងមូលកំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ តំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេដ៏ពិសេសមន្ទីរពេទ្យបណ្តោះអាស្ននជាច្រើន ... បានបង្កើតឡើង។ ពីកណ្តាលទីក្រុងនេះ ប្រជាពលរដ្ឋគ្រប់រូបប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសុវត្ថិភាពសហគមន៍ទាំងមូល។
ទីក្រុង Da Nang កំពុងអនុវត្តវិធានការរក្សាគម្លាតសង្គម។ (រូបថត៖ Nhan Dan)
វិស័យសុខាភិបាលកំពុងផ្តោតលើធនធានមនុស្សនិងឧបករណ៍វេជ្ជសាស្ត្រទាំងអស់ចំពោះការព្យាបាលជំងឺ Covid-19 រាប់រយករណី។ ដើម្បីជួយគាំទ្រទីក្រុង Da Nang ក្រសួងសុខាភិបាលបានម្រមូលកម្លាំងព្យាបាលដែលមានសមត្ថភាពខ្ពស់បំផុតរួមទាំងអ្នកជំនាញខាងជំងឺបេះដូងការស្ទាបឈាមតំរងនោមសិប្បនិម្មិតនិងការបង្ករោគប្រឆាំងនឹងបាក់តេរីចូលមកទីក្រុង Da Nang ។ ប្រទេសទាំងមូលយកចិត្តទុកដាក់លើតំបន់ផ្ទុះឡើងនៃជំងឺ Covid-19ដោយជំនឿនិងប្រាថ្នាចង់បានសន្តិភាព។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះការងារនៃការស៊ើបអង្កេតជំងឺរាតត្បាតការបាញ់ថ្នាំសំលាប់មេរោគ ... ត្រូវបានគេអនុវត្តនៅទូទាំងទីក្រុង។ ប្រជាជនរាប់រយនាក់ដែលរស់នៅក្នុងតំបន់បិទ Thach Thang ដែលត្រូវបានគេយកនិងធ្វើតេស្តរកឃើញវីរុសSARS-CoV-2 ។ ទោះបីមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយក៏ប្រជាជននៅតែអត់ធ្មត់រង់ចាំភ្លៀងរង់ចាំដល់វេនរបស់គេ ដើម្បីយកគំរូនិងធ្វើតេស្ត។ ពួកគេបានកំណត់ថា សុខភាពរបស់ខ្លួនគឺជាសុវត្ថិភាពនៃទីក្រុងទាំងមូលឥឡូវនេះ។
ការពិសារបាយយ៉ាងប្រញាប់ប្រញាល់របស់កម្លាំងប៉ូសិសនៅកន្លែងបិទតំបន់។ (រូបថត៖ Nhan Dan)
សម្លៀកបំពាក់ការពារពណ៌សនិងពណ៌ខៀវ ... ទោះបីជាមានគ្រោះថ្នាក់ក៏ដោយក៏មានវត្តមាននៅគ្រប់ទីកន្លែងក្តៅ កន្លែងផ្ទុះឡើងនៃការរីករាលដាលជំងឺនេះ ការធ្វើដំណើរ... របស់អ្នកជំងឺដែរ។ នៅតាមផ្លូវសំឡេងនៃរថយន្តសង្គ្រោះបន្ទាន់ ១១៥ បានបន្លឺឡើងជាបន្តបន្ទាប់។
នៅល្ងាចថ្ងៃទី ៣១ ខែកក្កដា អ្នកជម្ងឺស្រាលសមាជិកគ្រួសារចុងក្រោយរបស់អ្នកជំងឺនៅមន្ទីរពេទ្យ Da Nang ត្រូវបានបញ្ជូនទៅដល់កន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយបន្ទុកនៅមន្ទីរពេទ្យ។ បច្ចុប្បន្នមន្ទីរពេទ្យកំពុងព្យាបាលអ្នកជម្ងឺផ្ទុកវីរុស SARS-CoV-2 តែប៉ុណ្ណោះ។ ការងារទាំងអស់ត្រូវបានអនុវត្តយ៉ាងឆាប់រហ័សនិងម៉ត់ចត់ដែលស្របតាមបទបញ្ជា។ តំបន់បិទត្រូវបានគេយាមយ៉ាងតឹងរឹង ២៤/២៤ម៉ោង។
អាហាររាប់ពាន់ឈុតត្រូវបានចម្អិនដោយក្តីស្រឡាញ់និងទំនួលខុសត្រូវ ដើម្បីបញ្ជូនទៅដល់ក្រុមគ្រូពេទ្យដែលបំពេញភារកិច្ច ២៤/២៤ ម៉ោង នៅក្នុងមន្ទីរពេទ្យ។ មន្ត្រី ទាហាន ប៉ូសិស សមាជិក សមាជិកា យុវជនរាប់ពាន់នាក់ ... ត្រូវបានប្រមូល ដើម្បីចូលរួមក្នុងការប្រយុទ្ធដ៏ស្វិតស្វាញជាមួយជំងឺនេះ។ ពីសារបាយថ្ងៃត្រង់យ៉ាងប្រញាប់ប្រញាល់ ខាងក្រោយអាវសើមដោយញើស ប៉ុន្តែជំហានមិនអស់កម្លាំងទេ។ ក្រុមគ្រូពេទ្យទាំងឡាយមមាញឹកបំពេញការងារប្រកបដោយឆាប់រហ័សនិងប្រសិទ្ធភាព។
ប្រជាជនDa Nang អនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ (រូបថត៖ Nhan Dan)
ជំងឹរាតត្បាត Covid-19 បានផ្ទុះឡើងនៅទីក្រុង Da Nang ជំងឺនេះមិនលើកលែងនរណាម្នាក់នៅឡើយ។ ពលរដ្ឋនៅទីក្រុង Da Nang ទាំងអស់គោរពតាមវិធានការរក្សាគម្លាតសង្គម បិទតំបន់មួយចំនួន ប្រជាជនមួយផ្នែកបានលើកទឹកចិត្តគ្នាដើម្បីជៀសផុតពីការរីករាលដាលដ៏ខ្លាំងក្លានេះ។ មួយផ្នែកបានបរិច្ចាគថវិកា កម្លាំង វត្ថុប្រើប្រាស់ចាំបាច់នានា ដើម្បីជូនដល់កងកម្លាំងជួរមុខតំបន់ដាក់ឲ្យនៅដាក់ដោយឡែកពីគេ។ ស្មារតីសាមគ្គីភាពការជួយគាំទ្រគ្នាទៅវិញទៅមកគ្មាននរណាម្នាក់ប្រាប់នរណាម្នាក់កំពុងធ្វើសកម្មភាពទេ។ ប្រជាជន Da Nang បាននាំយកឧបភោគ បរិភោគ វត្ថុចាំបាច់ទៅកាន់កន្លែងយាមពីរបស់តូចតាចបំផុត ដូចជាខ្សែហាលខោអាវឬក្រដាស់អានាម័យ…
ការយកសំណាកគំរូរោគរាតត្បាតនិងការរាយការណ៍ព័ត៌មានសុខភាពរបស់ខ្លួនត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា។(រូបថត៖ Nhan Dan)
ដោយការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាជ្ញាធរទីក្រុង Da Nang ទីក្រុងត្រូវការការលើកទឹកចិត្តនិងលើកទឹកជាច្រើន។ សង្ឃឹមថាជាមួយនឹងការលើកទឹកចិត្តនេះទីក្រុង Da Nang ទប់ស្កាត់នឹងការរីករាលដាលនឹងជំងឺនេះ កាត់បន្ថយចំនួនអ្នកស្លាប់ដោយជំងឺ Covid-19 (បច្ចុប្បន្ននេះចំនួនអ្នកស្លាប់ ៦ នាក់ ប៉ុន្តែពួកគេមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងនឬដោយជរាពាធ)
ក្រុមគ្រូពេទ្យជួរមុខប្រឆាំងយ៉ាងផ្ទាល់នឹងជំងឺនេះ។ (រូបថត៖ Nhan Dan)
ជាងពេលណាៗទាំងអស់ ប្រជាជននៅទូទាំងប្រទេសបានជូនពរទីក្រុង Da Nang ឱ្យមានភាពស្ងប់ស្ងាត់ជំនះការលំបាកនិងឈ្នះជំងឺរាតត្បាតនេះ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន