Trending now

ប្រទេសវៀតណាមនឹងនាំចូលថាមពលក្នុងរយៈពេលវែង

09:15 | 23/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - យោងតាមឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានឲ្យដឹងថានៅវៀតណាមដើម្បីកៀរគរប្រភពធនធានចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ វៀតណាមត្រូវបង្កើនប្រភពថាមពលអគ្គីសនីប្រមាណ ៥ ម៉ឺនមេហ្កាវ៉ាត់ ដោយមិនរាប់បញ្ចូលពីដើមទុនវិនិយោគសម្រាប់បណ្តាញបញ្ជូនអគ្គិសនីដែលស្មើនឹងទឹកប្រាក់ប្រមាណ ៧-១០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung

នាព្រឹកថ្ងៃទី ២២ ខែកក្កដានៅទីក្រុងហាណូយ រដ្ឋាភិបាលនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បានរៀបចំវេទិកាជាន់ខ្ពស់ស្តីពីថាមពលរបស់វៀតណាមឆ្នាំ ២០២០ សំដៅអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៥- NQ / TW នៃការិយាល័យនយោបាយចុះថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០ ស្ដីពី “ការតំរង់ទិសដៅជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍថាមពលជាតិរបស់វៀតណាមដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ។

នៅក្នុងសម័យប្រជុំពេញអង្គនេះ អង្គប្រជុំបានលើកឡើងសំណូមពរស្តីពីការសុក្រឹត្យនិយ័តកម្មសម្រាប់ការអភិវឌ្ឍវិស័យថាមពលឲ្យបានឆាប់ ជាពិសេសក្នុងការកសាងទីផ្សារថាមពលដែលមានការប្រកួតប្រជែង រួមទាំងមានតម្លាភាពនិងប្រសិទ្ធភាពផងដែរ។ទន្ទឹមនឹងនេះតំណាងទាំងឡាយក៏បានផ្តល់អនុសាសន៍ស្តីពីការដោះស្រាយការលំបាកនិងឧបសគ្គនានា ដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់សហគ្រាសឯកជន ក្នុងការចូលរួមវិនិយោគអភិវឌ្ឍថាម ពល ក៏ដូចជាអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពលស្អាតនិងកកើតឡើងវិញមួយចំនួននៅតាមតំបន់មូលដ្ឋាននានាដែលមានប្រៀបខ្លាំងក្នុងអភិវឌ្ឍន៍ជាដើមផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh

អញ្ជើញថ្លែងមតិក្នុងវេទិកានោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានលើកច្បាស់ថា « នាយករដ្ឋមន្រ្តីវៀតណាម​បានបញ្ជាដឹកនាំឲ្យកសាងនិងសុក្រិត្យ គម្រោងការណ៍អភិវឌ្ឍទីផ្សារថាមពលប្រកួតប្រជែងឲ្យបានឆាប់ៗ ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ធានាប្រកាន់ខ្ជាប់នូវគោលការណ៍និងទិសដៅ ដែលក្នុងនោះមានការនាំទីផ្សារលក់រាយអគ្គិសនីដែលមានការប្រកួតប្រជែងចូលទៅក្នុងការធ្វើពិសោធន៍នៅឆ្នាំ ២០២២ និងខិតខំប្រឹងប្រែងត្រូវធ្វើឱ្យមានទីផ្សារយ៉ាងពេញលេញចាប់ពីឆ្នាំ ២០២៣ ក៏ដូចជាពន្លឿនការស្រាវជ្រាវ និងធ្វើសាកពិសោធន៍គំរូទីផ្សារប្រកួតប្រជែងនៃការចែកចាយប្រព័ន្ធបំពង់បង្ហូរឧស្ម័នខាងក្រោម ព្រមទាំងអនុវត្តយ៉ាងព្រមៗគ្នានូវទីផ្សារឧស្ម័ននិងទីផ្សារអគ្គិសនីនៅប្រទេសវៀតណាមផងដែរ»។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានលើកឡើងថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញនិងបញ្ចប់ឲ្យបានចប់សព្វគ្រប់នូវយន្តការនិងគោលនយោបាយនាពេលឆាប់ៗនេះដើម្បីលើកទឹកចិត្តនិងជំរុញការអភិវឌ្ឍប្រភពថាមពលមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងតំបន់ប្រើប្រាស់ថាមពលទៀតផងដោយឆ្ពោះទៅរកនិរន្តរភាពនិងប្រសិទ្ធភាព ព្រមទាំងលើកទឹកចិត្តសេដ្ឋកិច្ចឯកជនឱ្យចូលរួមក្នុងវិស័យនេះក្នុងបរិបទដែលវិស័យឧស្សាហ កម្មថាមពលកំពុងតែអភិវឌ្ឍយ៉ាងស្វាហាប់ផងដែរ។

ទិដ្ឋភាពនៃវេទិការនេះ

លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា “ក្នុង រយៈពេលខ្លី រដ្ឋាភិបាលនឹងជំរុញការអនុវត្តកម្មវិធីផ្លាស់ប្តូរថាមពលពីប្រទេសជិតខាងដូចជាប្រទេសឡាវ កម្ពុជា និងចិនតែម្តង។ ការស្រាវជ្រាវនិងអនុវត្តដំណោះស្រាយខាងបច្ចេក ទេសដែលនាំចូលពីរោងចក្រអគ្គិសនីឬតាមរយៈបណ្តាញអគ្គិសនី ព្រមទាំងសិក្សាស្រាវជ្រាវដោយតភ្ជាប់បណ្តាញអគ្គិសនីជាមួយបណ្តាប្រទេសនៅអនុតំបន់មេគង្គដើម្បីបង្កើនការធ្វើពិពិធកម្មប្រភពថាមពលផងដែរ»។

រដ្ឋាភិបាលវៀតណាមក៏នឹងសិក្សាថែមទៀតពីយន្តការគាំទ្រនានា ដើម្បីធ្វើឱ្យធុរកិច្ចវៀតណាមអាចវិនិយោគលើគម្រោងថាមពលនៅបរទេស​ក៏ដូជាជាជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានសក្តានុពលក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ថាមពលជាពិសេសថាមពលកកើតឡើងវិញផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: sggp.org.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម