Trending now

អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូតដែលទៅដាក់ជូនសារតាំង

09:47 | 16/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែឧសភានេះ នៅវិមានប្រធានរដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រអូម៉ង់លោក Saleh Mohamed Ahmed Al Saqri; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃតួកគីគឺលោក Haldun Tekneci; ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃជប៉ុនលោក Yamada Takio បានជូណសារតាំងដល់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។

អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ថតរូបជាមួយឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូត។

បន្ទាប់ពីពិធីជូនសាតាំង អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត។

ក្នុងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនិងឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រអូម៉ង់ តួកគីនិងជប៉ុនដែលបានទទួលបេសកកម្មនៅវៀតណាម។

អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍គួរឱ្យចងចាំមួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនីមួយៗ។

ក្នុងឱកាសនេះ អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានផ្ញើការសួរសុខទុក្ខ ថ្លែងអំណរគុណនិងជូនពរសុខភាពដ៏ល្អបំផុតដល់ថ្នាក់ដឹកនាំនៃរដ្ឋដែលបានបញ្ជូនឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតទៅកាន់វៀតណាមដើម្បីធ្វើជា ប្រេសិតសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការយ៉ាងល្អរវាងវៀតណាមនិងបណ្តាប្រទេសដែលតំណាងដោយឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋជឿជាក់ថា ក្នុងអណត្តិនេះ ដោយស្មារតីធ្វើការប្រកបដោយការទទួលខុសត្រូវ ពង្រីកតួនាទីធ្វើជាស្ពានមេត្រីសំខាន់របស់ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជ ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសនឹងបន្តពូនជ្រុំ មានជំហានអភិវឌ្ឍន៍ថ្មីនិងប្រសើរជាងមុន។

អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនិងឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពដែលទទួលទទួលបេសកកម្មនៅវៀតណាម។

អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តវិធានការយ៉ាងសកម្មនិងបន្ទាន់ដើម្បីបង្ការនិង រឹតត្បិតការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19។ ទន្ទឹមនឹងនោះ អនុវត្តសកម្មភាពដើម្បីស្តារផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច ថែទាំនិងកែលំអជីវភាពប្រជាជនឡើងវិញ។ វៀតណាមបន្តបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក ដោយមានស្មារតីត្រៀមខ្លួនធ្វើជាមិត្តជាមួយប្រទេសទាំងអស់ក្នុងសហគមន៍អន្តរជាតិ។

ដោយសង្កត់ធ្ងន់ទៅលើតួនាទីស្ពានមេត្រីសំខាន់របស់ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនីមួយៗ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋបានអះអាងថា រដ្ឋវៀតណាមត្រៀមខ្លួនជានិច្ចក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតដើម្បីបញ្ចប់បេសកកម្មរបស់ពួកគេដោយជោគជ័យ។

អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានជូនពរដល់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនិងក្រុមគ្រួសាររបស់ពួកគេមានសុខភាពល្អ សុភមង្គល និងបំពេញទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅវៀតណាម។ សូមជូនពរទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដែលតំណាងដោយឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនឹងមានជំហានអភិវឌ្ឍន៍ថ្មីនិងប្រសើរជាងមុន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព