Trending now

ពន្លឿនការស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការវីរុស SARS-CoV-2 នាពេលខាងមុខឆាប់ៗនេះ

13:47 | 06/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានចាត់ឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលបន្ទុកទទួលខុសត្រូវនិងសម្របសម្រួលជាមួយក្រសួងសុខាភិបាល បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម និងក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅស្រាវជ្រាវនិងផលិតផលិតវ៉ាក់សាំងបង្ការវីរុស SARS-CoV-2 ជាបន្ទាន់ ហើយរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃការអនុវត្តនេះ។

វ៉ាក់សាំង​ប្រឆាំងនឹងជំងឺ Covid-19។ (រូបថត៖ Thanh nien)

ការិយាល័យរដ្ឋាភិបាលទើបតែបានចេញសេចក្តីសន្និដ្ឋានរបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ស្តីពី ការ​ស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការ​វីរុស​ SARS-CoV-2។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ​បានវាយតម្លៃថា​ចាប់ពីថ្ងៃដំបូងមានជំងឺ Covid-19 ដែលបណ្តាលមកពីវីរុស SARS-CoV-2 ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អ្នកវិទ្យាសាស្ត្រ​បានស្រាវជ្រាវ បែងចែក​និង​ចិញ្ចឹមវីរុស SARS-CoV-2 និង​​កសាង​​របៀប​​ព្យាបាល​សមស្រប …ដែល​រួម​ចំណែក​ក្នុង​បង្ការនិង​ប្រឆាំង​នឹង​វីរុស ​ SARS-CoV-2 ប្រកបដោយ​ប្រសិទ្ធភាព​។

ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺ Covid-19 ដែលបណ្តាលមកពី វីរុស SARS-CoV-2 លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បាន​ចាត់ឲ្យ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ ដឹកនាំ​និង​សម្របសម្រួលជាមួយក្រសួងសុខាភិបាល បណ្ឌិត្យ​សភាវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាវៀតណាម ក្រសួង​និងស្ថានប័នពាក់ព័ន្ធបានស្រាវជ្រាវ​និងផលិតវ៉ាក់សាំង​ប្រឆាំង​​នឹងវីរុស SARS-CoV-2 ជាបន្ទាន់​ ហើយ​រាយការណ៍ជូន​ទៅ​លោកនាយករដ្ឋមន្ត្រី​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​។

បានឲ្យដឹងថា ក្រុមហ៊ុន VABIOTECH ​ចំណុះ​ក្រសួង​សុខាភិបាល​បានទទួលជោគជ័យដំបូងក្នុងការស្រាវជ្រាវ​ វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 និងបានចាក់សាកល្បង​លើសត្វកណ្តុរ។

រហូតមកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវបានទទួល​ជោគជ័យ​​ក្នុងការបង្កើត​អង់ទីករប្រឆាំង​នឹង​វីរុស SARS-CoV-2 ។ អង់ទីករនៃវីរុស SARS-CoV-2 នៅក្នុង​សមាសធាតុ​វ៉ាក់សាំង​ នៅពេលចាក់បញ្ចូល។ វានឹង​ជួយឱ្យរាងកាយបង្កើត​អង្គបដិប្រាណសកម្មប្រឆាំងនឹង SARS-CoV-2 ជៀសវាងការឆ្លង។ នេះគឺជាវត្ថុធាតុដើម​សំខាន់សម្រាប់ផលិតវ៉ាក់សាំង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស